រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយបង្ហោះ នៅលើគេហទំព័ររបស់ក្រសួងថា អឺរ៉ុបខាងលិចស្ទើរទាំងមូល កំពុងគាំទ្រដល់ការប៉ុនប៉ង ដើម្បីពន្យារអាយុជីវិតនៃរបបណាហ្ស៊ីនិយមរបស់លោកប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា៖«ឥឡូវនេះ យើងឃើញថា អឺរ៉ុបខាងលិចស្ទើរតែទាំងមូល កំពុងរួបរួមគ្នា ដើម្បីពន្យារអាយុជីវិតនៃរបបណាហ្ស៊ីនិយមរបស់ លោក ហ្សេឡិនស្គី។ ដូចនៅក្នុងសម័យរបស់ អាដូហ្វ ហ៊ីត្លែរ កិច្ចប្រឹងប្រែងនេះ ត្រូវបានធ្វើឡើងក្រោមទង់ជាតិណាហ្ស៊ី»។

ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយថា សភាវគតិនៃក្រុមមេដឹកនាំនៅអឺរ៉ុប ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការអភិវឌ្ឍនៅក្នុងប្រទេសអ៊ុយក្រែន។ «ជាក់ស្តែងដូចដែលណាប៉ូឡេអុង បានដាក់អឺរ៉ុបស្ទើរតែទាំងស្រុងនៅក្រោមទង់របស់លោក នៅក្នុងសង្គ្រាមស្នេហាជាតិឆ្នាំ ១៨១២ ស្រដៀងគ្នាដែរ ហ៊ីត្លែរ បានច្បាំងដណ្តើមយកអឺរ៉ុបស្ទើរតែទាំងមូល បានអំពាវនាវឲ្យបំពាក់អាវុធដល់ជនជាតិបារាំង ជនជាតិអេស្ប៉ាញ និងផ្នែកធំនៃបណ្តាប្រទេសនៃទ្វីប ដែលបានប្រយុទ្ធនៅខាងលោក។ ជនជាតិបារាំង បានធ្វើប្រតិបត្តិការដាក់ទណ្ឌកម្ម ហើយជនជាតិអេស្ប៉ាញ បានចូលរួមនៅក្នុងការឡោមព័ទ្ធទីក្រុង Leningrad របស់ប្រទេសរុស្ស៊ី។