រដ្ឋាភិបាលជប៉ុនព្រមានថា មនុស្សរាប់សែននាក់អាចស្លាប់ បើមានរញ្ជួយដីទ្រង់ទ្រាយធំនៅ Nankai Trough

2025/03/31 10:22:32 pm        74

របាយការណ៍ប៉ាន់ប្រមាណមួយសម្រួលដោយក្រុមការងាររញ្ជួយដីរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃចន្ទ (៣១ មីនា) នេះថា មនុស្សរហូតដល់ ២៩៨.០០០នាក់ នៅជប៉ុន អាចស្លាប់ក្នុងការរញ្ជួយដីទ្រង់ទ្រាយធំមួយ ប្រសិនបើគ្រោះធម្មជាតិនេះកើតឡើងនៅតំបន់ ណានកៃ តូរ៉ាហ្វុ (Nankai Trough) ហើយអាចបង្កការខូចខាត ១,៨សែនកោដិ៍ដុល្លារ និងមនុស្សជម្លៀសរាប់លាននាក់ ខណៈកិច្ចប្រឹងប្រែងបន្ថយការខូចខាត បានថយចុះប្រហែល ១០% ពីការប៉ាន់ប្រមាណពីមុនក្នុងឆ្នាំ២០១២។

ការថយចុះនេះ ធ្លាក់ខ្លាំងចេញពីគោលដៅនៃការកាត់បន្ថយចំនួនអ្នកស្លាប់ប្រហែល ៨០% ក្នុងផែនការមូលដ្ឋានឆ្នាំ២០១៤ របស់រដ្ឋាភិបាល សម្រាប់ការបង្ការគ្រោះមហន្តរាយ ដែលគូសបញ្ជាក់ពីតម្រូវការសម្រាប់ការកែប្រែសំខាន់ៗនៅក្នុងយុទ្ធសាស្ត្រជម្លៀស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ 

របាយការណ៍និយាយថា ក្រុងសរុបចំនួន៧៦៤ នៅទូទាំង ៣១ខេត្តនៃខេត្តសរុបចំនួន៤៧ របស់ជប៉ុន នឹងជួបប្រទះការរញ្ជួយយ៉ាងហោចណាស់កម្រិតទី៦ លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយ ៧កម្រិតរបស់ជប៉ុន ឬរលកយក្សស៊ូណាមិ ដែលមានកម្ពស់យ៉ាងហោច ៣ម៉ែត្រ។ របាយការណ៍បន្ថែមថា មនុស្ស ២១៥.០០០នាក់ក្នុងចំណោមអ្នកស្លាប់ ២៩៨.០០០នាក់ដែលបានព្យាករ នឹងបណ្តាលមកពីរលកយក្សស៊ូណាមិ ដោយផ្អែកលើការសន្មត់ថាមានតែមនុស្ស ២០% ប៉ុណ្ណោះដែលនឹងជម្លៀសចេញភ្លាមៗ។

គួរឱ្យដឹងថា ជប៉ុន ងាយរងគ្រោះខ្លាំងចំពោះរញ្ជួយដី ដោយសារប្រទេសនេះស្ថិតក្នុងតំបន់ រញ្ជួយដីសកម្ម តាមបណ្តោយកងភ្លើងប៉ាស៊ីហ្វិក ជាទីដែលបន្ទះតិចតូនិកជាច្រើនប៉ះទង្គិចគ្នា ដែលនាំឱ្យមានការរញ្ជួយដីញឹកញាប់ និងខ្លាំងក្លា។ រញ្ជួយដីកម្រិត ៩រ៉ិចទ័រ កាលឆ្នាំ២០១១ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិនៅជប៉ុន បានសម្លាប់មនុស្សជាង ១៥.០០០នាក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm