យានចម្លងធ្វើតេស្តដែលមានគោលដៅចាប់ផ្តើមការបាញ់បង្ហោះផ្កាយរណបចេញពីអឺរ៉ុប បានធ្លាក់លើដី និងផ្ទុះឆាបឆេះជាអណ្តាតភ្លើងឡើង រយៈពេល ៤០វិនាទីប៉ុណ្ណោះ ក្រោយហោះចេញពីកំពង់ផែអវកាសន័រវែសកាលពីថ្ងៃអាទិត្យ គឺជាអ្វីដែលក្រុមហ៊ុនអាល្លឺម៉ង់ Isar Aerospace និយាយថា វាគឺជាការធ្វើតេស្តដំបូង ។ ការចេញព័ត៌មាន បានចាត់ទុកថាវាជោគជ័យ ។
យានចម្លងគ្មានមនុស្សជិះ Spectrum ត្រូវបានចុះបញ្ជីថាជាការប៉ុនប៉ងលើកដំបូងក្នុងការហោះហើរតាមគន្លងតារាវិថីមានប្រភពចេញពីអឺរ៉ុបជាទីដែលប្រទេសជាច្រើន រួមទាំងស៊ុយអែត និងអង់គ្លេស និយាយថា ពួកគេចង់ចែករំលែកទីផ្សារកើនឡើងសម្រាប់បេសកកម្មអវកាសពាណិជ្ជកម្ម ។
ក្រុមហ៊ុន Isar Aerospace ដែលបានព្រមានថា ការបាញ់បង្ហោះយានចម្លងដំបូងអាចនឹងចប់មុនពេលកំណត់ និយាយថា ការធ្វើតេស្តនេះ បង្កើតទិន្នន័យធំទូលាយដែលក្រុមរបស់ខ្លួនអាចឈ្វែងយល់បាន ។
ក្រុមហ៊ុនប្រកួតប្រជែងសាកលនៅក្នុងទីផ្សារបាញ់បង្ហោះផ្កាយរណប រួមមានទាំងក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលបានបាញ់ចេញពីសហរដ្ឋអាមេរិក និងក្រុមហ៊ុនរបស់បារាំង ArianeGroup គឺជាក្រុមហ៊ុនរួមគ្នារវាងក្រុមហ៊ុន Airbus និងក្រុមហ៊ុន Safran ដែលប្រើប្រាស់កំពង់ផែអវកាសក្នុងតំបន់ Guianaរបស់បារាំង ស្ថិតនៅអាមេរិកឡាទីន ៕