ប្រព័ន្ធទូទាត់ប្រាក់ និងអាជីវកម្ម នៅថៃ ដំណើរការធម្មតា ក្រោយមានរញ្ជួយដី

2025/03/31 10:57:28 pm        42

ធនាគារកណ្តាល នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ប្រព័ន្ធទូទាត់ និងសេវាកម្មផ្នែកហិរញ្ញវត្ថុរបស់ប្រទេសថៃ កំពុងដំណើរការជាធម្មតា បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅសហភាពមីយ៉ាន់ម៉ា ជាការរញ្ជួយដែលបានប៉ះពាល់ដល់ទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែមីនា។

អមដោយការប្រាប់ថា ផលប៉ះពាល់ «គួរតែមានរយៈពេលខ្លី» នោះ ទេសាភិបាលរង គឺលោកស្រី Roong Mallikamas បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា ស្ថាប័នហិរញ្ញវត្ថុ បន្តផ្ដល់សេវាកម្មធម្មតាទាំងផ្នែកអតិថិជនលក់រាយ និងសាជីវកម្ម ដោយមិនមានផលរំខានអ្វីឡើយ។ 

ចំណែកសហព័ន្ធឧស្សាហកម្មថៃ (FTI) បានប្រាប់ថា ការផលិត និងការនាំចេញ មិនរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនេះទេ ហើយពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ា នៅតែដំណើរការទៅជាធម្មតា។

ប្រធាន FTI លោក Kriengkrai Thiennukul និយាយថា៖ «ប្រតិបត្តិការផលិតកម្មឧស្សាហកម្ម នៅគ្រប់វិស័យទាំងអស់ មិនរងផលប៉ះពាល់ខ្លាំងដោយហេតុការណ៍រញ្ជួយដីនេះទេ ដោយប្រព័ន្ធផលិតកម្មសំខាន់ៗរក្សាបាននូវប្រតិបត្តិការពេញលេញ»។

លោកស្រី Asadej Kongsiri អគ្គនាយកផ្សារហ៊ុនថៃ បាននិយាយថា មូលដ្ឋានគ្រឹះនៃក្រុមហ៊ុនចុះបញ្ជី នៅតែរឹងមាំ ហើយវិស័យអាជីវកម្ម អាចដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។

ចំណែកការិយាល័យគណៈកម្មការធានារ៉ាប់រង បានឲ្យដឹងថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងនានា មានភាពរឹងមាំ និងអាចទប់ទល់នឹងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីការបាក់រលំអគារ និងគ្រោះការរញ្ជួយដីនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm