គិលានុបដ្ឋាយិកា ២នាក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពវីរភាពរបស់ពួកគេ ក្នុងការការពារទារកទើបកើតនៅទីក្រុង Ruili ស្ថិតនៅភាគនិរតីប្រទេសចិន ក្រោយមណ្ឌលសម្ភពនៅជិតព្រំដែនមីយ៉ាន់ម៉ា ត្រូវបានអង្រួនយ៉ាងខ្លាំងដោយសារការរញ្ជួយដីសម្លាប់មនុស្សកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ។
រូបភាពវីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាពពីមណ្ឌលសម្ភពចាក់ផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃអាទិត្យ ឃើញគិលានុបដ្ឋាយិកា Xiong Jielan ពរទារកម្នាក់ ពេលគាត់លុតជង្គត់ ខណៈគិលានុបដ្ឋាយិកាម្នាក់ទៀត ព្យាយាមទប់ទារកផ្សេងទៀតនៅក្នុងអង្រឹងរបស់ពួកគេ ពេលដែលអគាររញ្ជួយជាខ្លាំង ។ គិលានុបដ្ឋាយិកាទាំង ២នាក់ និងទារក ពុំបានរងរបួសអ្វីនោះឡើយ ។
បន្ទាប់ផលប៉ះពាល់ដោយសារការរញ្ជួយដី បុគ្គលិក និងទារកទើបកើតរបស់មណ្ឌលសម្ភពមួយកន្លែងនេះ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាព ។ គ្មានគ្រោះថ្នាក់ ឬមនុស្សស្លាប់ត្រូវបានរាយការណ៍នោះទេ ពីតំបន់រងផលប៉ះពាល់ដោយសារការរញ្ជួយដីនៅតំបន់ភាគនិរតីប្រទេសជិតដែលមានព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា ។
នៅមីយ៉ាន់ម៉ា សារព័ត៌មានរដ្ឋរាយការណ៍ថា មនុស្សយ៉ាងហោច ១.៧០០នាក់ ត្រូវបានបញ្ជាប់ថាស្លាប់ ខណៈកាសែត Wall Street Journal លើកឡើងពីប្រភពរបបសឹក រាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២.០២៨នាក់នៅមីយ៉ាន់ម៉ា ៕