សារព័ត៌មាន Axios៖ លោក Trump គ្រោងនឹងបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត ពាក់កណ្តាលខែឧសភា

2025/03/31 11:03:08 pm        43

ដោយដកស្រង់សម្ដីពីមន្ត្រីអាមេរិក ២រូបដែលដឹងគម្រោងធ្វើដំណើររបស់ប្រធានាធិបតី សារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យ (ទី៣០ ខែមីនា) បានរាយការណ៍ថា មេដឹកនាំអាមេរិកលោក Donald Trump គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាពាក់កណ្តាលខែឧសភា ដែលជាដំណើរទៅក្រៅប្រទេសលើកទី១ ក្នុងអាណត្តិទី២ របស់លោក។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងមានតួនាទីកាន់តែលេចធ្លោ ក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ដោយប្រទេសនេះបានរៀបចំកិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដូចជារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅពេលដែលលោក Trump ប្រឹងប្រែងឲ្យមានបទឈប់បាញ់ ក្នុងសង្គ្រាម រវាងទីក្រុងមូស្គូ និងគីវ ហើយសេតវិមានបានជ្រើសរើសប្រទេស ដែលអាចក្លាយជាសមាជិកនៅក្នុងកិច្ចព្រមព្រៀង Abraham (Abraham Accords)។

លោក Trump បាននិយាយកាលពីដើមខែមីនាថា លោកទំនងជានឹងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឲ្យទីក្រុងរីយ៉ាដវិនិយោគលើសពី ១សែនកោដិដុល្លារ នៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលរួមមានទាំងការទិញគ្រឿងយុទ្ធោបករណ៍ផងដែរ។

ដោយយោងទៅប្រភពនោះ សារព័ត៌មាន Axios បានរាយការណ៍ថា លទ្ធភាពនៃការធ្វើដំណើរនេះ ត្រូវបានពិភាក្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងសមភាគីអារ៉ាប៊ីសាអ៊ូឌីត ក្នុងនោះរួមទាំងការពិភាក្សាខាងក្រៅពីកិច្ចព្រមព្រៀងខាងលើ ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

បើយោងតាមសារព័ត៌មាន Axios បានឲ្យដឹងថា ប្រភពមួយបានបង្ហើបថា ថ្ងៃទី២៨ ខែមេសា ត្រូវបានពិភាក្សាថា អាចជាកាលបរិច្ឆេទ សម្រាប់ដំណើរទស្សនកិច្ចនេះ ប៉ុន្តែត្រូវបានពន្យារពេល ខណៈដែលមន្ត្រី និងប្រភពដែលស្និទ្ធនឹងកិច្ចពិភាក្សានេះ បានប្រាប់ថា ផែនការបច្ចុប្បន្ន គឺលោក Trump អាចធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅពាក់កណ្តាលខែឧសភា។ សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm