លោក Albanese នាំមុខក្នុងការស្ទង់មតិ ខណៈយុទ្ធនាការបោះឆ្នោត នៅអូស្ត្រាលី ចាប់ផ្តើមហើយ

2025/03/31 11:09:06 pm        47

នាយករដ្ឋមន្ត្រី លោក Anthony Albanese បានឃើញមានការកើនឡើងនូវការគាំទ្រដល់រដ្ឋាភិបាលរបស់លោក បន្ទាប់ពីយុទ្ធនាការបោះឆ្នោតរបស់ប្រទេសអូស្ត្រាលី ចាប់ផ្ដើមប្រព្រឹត្តទៅ ដោយធ្វើឲ្យក្រុមកណ្តាលនិយមឆ្វេងនិយម គឺគណបក្សការងារ មានឱកាសកាន់តែខ្ពស់ក្នុងការទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែឧសភា។

ការស្ទង់មតិរបស់សា្ថប័ន Newspoll ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន The Australian កាលពីថ្ងៃអាទិត្យ (ទី៣០ ខែមីនា) បានរកឃើញថា រដ្ឋាភិបាលរបស់លោក Albanese បាននាំមុខក្រុមប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិសេរីនិយម ពី ៥១ភាគរយ ទៅ ៤៩ភាគរយ ដែលជាលទ្ធផលល្អបំផុត ក្នុងរយៈពេល ៩ខែ ដោយលទ្ធផលនៃការពេញចិត្តផ្ទាល់ខ្លួន ចំពោះលោកនាយករដ្ឋមន្ត្រី ក៏កើនឡើងផងដែរ។

នៅក្នុងការស្ទង់មតិចុងក្រោយ នាពាក់កណ្តាលខែមីនា ស្ថាប័ន Newspoll បានរកឃើញថា គណបក្សការងារ កំពុងតាមពីក្រោយក្រុមប្រឆាំងកណ្តាលនិយមស្ដាំនិយម ពី ៤៩ភាគរយ ទៅ ៥១ភាគរយ។

ចំណែកការស្ទង់មតិដោយសា្ថប័ន Resolve, YouGov និង Redbridge បានរកឃើញលទ្ធផលស្រដៀងគ្នានៅក្នុងការស្ទង់មតិដែលបានចេញផ្សាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាលទ្ធផលស្ទង់មតិដំបូងដែលបានចេញផ្សាយចាប់តាំងពីលោក Albanese ចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរយៈពេល ៥សប្តាហ៍ កាលពីថ្ងៃទី២៨ ខែមីនា។ មេដឹកនាំអូស្ត្រាលីរូបនេះ កំពុងប្រឹងប្រែងដើម្បីក្លាយជាបុគ្គលដំបូងគេ ក្នុងរយៈពេលជាង ២ទសវត្សរ៍ ដើម្បីឈ្នះតំណែងបន្តបន្ទាប់គ្នា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm