ក្រុមអ្នកជួយសង្គ្រោះ នៅហ្កាហ្សា រកឃើញសពបុគ្គលិកពេទ្យ ១៥នាក់ ក្រោយអ៊ីស្រាអែលវាយប្រហាររថយន្តសង្គ្រោះបន្ទាន់

2025/03/31 11:11:07 pm        50

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ (ទី៣០ ខែមីនា) បានប្រាប់ឲ្យដឹងថា ខ្លួនបានរកឃើញសពអ្នកជួយសង្គ្រោះចំនួន ១៥នាក់ ដែលត្រូវបានសម្លាប់ កាលពីមួយសប្តាហ៍មុន នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តសង្គ្រោះបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប។

អឌ្ឍចន្ទក្រហម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សពរបស់គ្រូពេទ្យ ៨នាក់ មកពីអឌ្ឍចន្ទក្រហម សមាជិក ៦នាក់នៃទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា និងបុគ្គលិកម្នាក់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ត្រូវបានគេនាំមកវិញ។ ជាមួយគ្នានេះ ស្ថាប័ននេះបានបន្ថែមថា គ្រូពេទ្យសង្គ្រោះបឋមម្នាក់មកពីអឌ្ឍចន្ទក្រហមនៅតែបាត់ខ្លួន។

ស្ថាប័ននេះបានប្រាប់ថា អ្នកដែលត្រូវបានសម្លាប់ «ត្រូវបានកំណត់គោលដៅដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ខណៈដែលពួកគេកំពុងបំពេញបេសកកម្មមនុស្សធម៌របស់ពួកគេ ពោលគឺនៅពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Hashashin នៃទីក្រុង Rafah ដើម្បីផ្តល់ជំនួយដំបូងដល់មនុស្សមួយចំនួនដែលរងរបួសដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅក្នុងតំបន់»។

ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃទី២៣ ខែមីនា នៅក្នុងសង្កាត់ Tal al-Sultan នៃទីក្រុង Rafah ជិតព្រំដែនប្រទេសអេហ្ស៊ីប ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអីស្រាអែល បានចាប់ផ្ដើមការទម្លាក់គ្រាប់បែកឡើងវិញលើតំបន់ហ្កាហ្សា បន្ទាប់ពីមានបទឈប់បាញ់រយៈពេលជិត ២ខែ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm