ពលរដ្ឋស៊ីបង្ហាញក្តីសង្ឃឹម និងការខកចិត្តរបស់ពួកគេ ស្របពេលលោកប្រធានាធិបតី Ahmed al-Sharaa ប្រកាសរដ្ឋាភិបាលអន្តរកាលថ្មីកាលពីថ្ងៃសៅរ៍ ដែលជាព្រឹត្តការណ៍ប្រវិត្តិសាស្រ្តមួយនៅក្នុងការផ្លាស់ចេញពីការគ្រប់គ្រងអស់រយៈពេលច្រើនទសវត្សរ៍របស់គ្រួសារ Assad ហើយនិងធ្វើឲ្យល្អប្រសើរឡើងវិញទំនាក់ទំនងរបស់ស៊ីរីជាមួយលោកខាងលិច ។
អាជ្ញាធរថ្មីដឹកនាំដោយអ៊ិស្លាមរបស់ស៊ីរី បានរងសំពាធពីលោកខាងលិច និងបណ្តាប្រទេសអារ៉ាប់ ឲ្យបង្កើតរដ្ឋាភិបាលដែលរួមបញ្ចូលជាតិសាសន៍ចម្រុះរបស់ប្រទេសមួយនេះ និងសហគមន៍សាសនា ។
សំពាធមួយនេះ បានកើនឡើង បន្ទាប់ពីការសម្លាប់ជនស៊ីវិល Alawite រាប់រយនាក់ ដែលជានិកាយជនជាតិភាគតិចសល់ពីរបបរបស់មេដឹកនាំទម្លាក់ពីអំណាចលោក Bashar al-Assad នៅក្នុងអំពើហិង្សាតាមបណ្តោយតំបន់ឆ្នេរភាគលិចប្រទេសស៊ីរី កាលពីដើមខែនេះ ។
លោក Mohammed Yosr Bernieh ត្រូវបានតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ខណៈអ្នកស្រី ដែលជាគ្រិស្តសាសនិក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារ និងកិច្ចការសង្គម ។
ពួកគេនៅរក្សាការងាររបស់លោក Murhaf Abu Qasra និងលោក Asaad al-Shibani ដែលបានបម្រើការរួចទៅហើយជារដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស នៅក្នុងគណៈរដ្ឋមន្រ្តីបណ្តោះអាសន្នលើកមុន ដែលបានបង្កើតប្រទេសស៊ីរី ចាប់តាំងពីលោក Assad ត្រូវបានផ្តួលរំលំកាលពីខែធ្នូ ដោយសារការវាយប្រហារលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាម ។
កាលពីខែមករា លោក Sharaa ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ហើយនិងបានសន្យាបង្កើតរដ្ឋាភិបាលផ្ទេរអំណាចសមូហភាព ដែលនឹងបង្កើតស្ថាប័នរដ្ឋស៊ីរី និងគ្រប់គ្រងប្រទេសរហូតដល់មានការបោះឆ្នោត ដែលលោកនិយាយថា វាអាចត្រូវការពេល ៥ឆ្នាំ ដើម្បីរៀបចំវាឡើង ៕