កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចយកថ្ងៃចន្ទទី៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើការសាងសង់វិមានឯករាជ្យ សម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាម ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវទន្លេអុំ លើសួនសាធារណៈ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានស្នើឱ្យក្រុមហ៊ុនទទួលការ ធ្វើយ៉ាងណាសាងសង់ឱ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យសំណង់ជាប្រវត្តិសាស្ត្រមួយនេះ រួចរាលជាស្ថាពរមុនថ្ងៃបុណ្យឯករាជ្យជាតិឆ្នាំក្រោយ ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត,ដៃគូរអភិវឌ្ឍ រួមនឹងមន្ត្រីពាក់ព័ន្ធ ៕



