ក្រុមអ្នកបួងសួងមូស្លីមក្នុងទីក្រុងបាដាដ ទីក្រុងគែរ និងទីក្រុងអាម៉ាន់នៅថ្ងៃចន្ទនេះ បានរៀបចំពិធីបុណ្យសាសនា Eid al-Fitr ដែលប្រារព្ធការបញ្ចប់ខែតមអាហារ Ramadan ។
ប្រទេសអារ៉ាប់ជាច្រើនដូចជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr កាលពីថ្ងៃអាទិត្យ ខណៈប្រទេសផ្សេងទៀត ដូចជាអ៊ីរ៉ាក់ ហ៊្សកដានី និងអេហ្ស៊ីប បានប្រកាសថ្ងៃបុណ្យចាប់ផ្តើមនៅថ្ងៃចន្ទនេះ ។
ភាពខុសប្លែកគ្នានេះ គឺដោយសារដំណើររបស់ព្រះចន្ទ ដែលកំណត់ការបញ្ចប់ខែតមអាហារ Ramadan គឺជាខែដែលរៀបចំពិធីបុណ្យដោយជនមូស្លីមនៅទូទាំងពិភពលោក ។
លោក Nadim Chehabវ័យ ៣៦ឆ្នាំ គឺជាជនមូស្លីមរស់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងមានដើមកំណើតពីប្រទេសស៊ីរី និយាយថា វាគឺជាពិធីបុណ្យ Eid របស់មនុស្សជាទីស្រលាញ់ គឺជាការជួបជុំគ្នារបស់មនុស្ស និងសាច់ញាតិ ការជួបជុំគ្នាដែលនាំមនុស្សនៅឆ្ងាយឲ្យមកនៅជិតគ្នា ។ អរគុណព្រះ ដែលធ្វើឲ្យពួកយើងស្ថិតក្នុងបរិយាកាសពិធីបុណ្យ Eid នៅទីក្រុងបាដាដ រដ្ឋធានីប្រទេសអ៊ីរ៉ាក់ ។ ពួកយើងនៅទីនេះ នៅទីសក្ការៈបូជា Sheikh Abdul Qadir Al-Kilani ៕