មន្រ្តីជាន់ខ្ពស់ធនាគារជាតិ លើកទឹកចិត្តសិស្សមានពិការភាពដែលមានចំណេះជំនាញ ដាក់ពាក្យប្រឡងចូលបម្រើការងារ

2025/04/01 12:09:05 am        153

ភ្នំពេញ ៖  មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តសិស្សមានពិការភាព ដែលបានសិក្សាជំនាញ ឬមានសញ្ញាបត្រជំនាញ គណនេយ្យ ច្បាប់ ឬជំនាញហិរញ្ញវត្ថុជាដើម ប្រសិនមានការជ្រើសរើសនៅតាមក្រសួង-ស្ថាប័ននានា សូមដាក់ពាក្យប្រឡង ដើម្បីទទួល បានកន្លែងការងារដែលមានបរិយាប័ន្ន ខណៈកម្ពុជាមិនរើសអើងអ្នកដែលមានពិការភាពឡើយ។   

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ នៅក្នុង ទិវាស្ដាប់ឮកម្ពុជាលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ (បង្កើនអានុភាពសម្រាប់តម្ហែទាំត្រចៀកនិងការស្តាប់ឮ) នៅល្ងាចថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ លើកឡើងទៅកាន់សិស្សានុសិស្ស នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋា ភិបាលបានបន្តជំរុញអភិវឌ្ឍន៍ធនធានមនុស្សនៅគ្រប់វិស័យ ឱ្យមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ឆ្លើយតបទៅនិងតម្រូវ ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់អប់រំប្រកកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងទទួលបាន ឱកាសសិក្សាពេញមួយជីវិត។

លោកជំទាវបណ្ឌិត បន្តថា ជុំវិញការប្រឡងចូលបម្រើការងារនេះ ទាំងវិស័យរដ្ឋ និងឯកជន កម្ពុជាបានជ្រើសរើសបុគ្គលិក ឬការប្រឡងចូលជាក្របខណ្ឌមន្រ្តីរាជការ ដោយមិនរើសអើងពីជនដែលមានពិការភាពនោះឡើយ បច្ចុប្បន្នកម្ពុជាបានលុបចោល ទាំងស្រុង ចំពោះការជ្រើសរើសថា (មានកាយសម្បទារឹងមាំ) ដូច្នេះចំពោះប្អូនដែលមានពិការភាព ប្រសិនចេះនូវចំណេះ ជំនាញ ឬមានសញ្ញាបត្រផ្នែកគណនេយ្យ ច្បាប់ និងហិរញ្ញវត្ថុជាដើម សូមដាក់ពាក្យប្រឡងឱ្យបានគ្រប់ៗគ្នា។ 

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ចំណែកសិស្សានុសិស្សដែលកំពុងសិក្សា, នៅពេលបញ្ចប់នៅវិទ្យាល័យ ប្អូនៗអាចជ្រើសរើសការសិក្សាជំនាញ នៅតាមវិទ្យាស្ថាន សាកលវិទ្យាល័យនានា ឬនៅវិទ្យាសិក្សាបច្ចេកទេសធនាគារជាដើម ដែល នៅមិនឆ្ងាយពីវិទ្យាល័យនេះឡើយ ដោយការសិក្សានៅវិទ្យាស្ថាននេះ គឺមានកន្លែងស្នាក់នៅ និងមានការផ្តល់អាហារូបករណ៍ ដែលជា ការលើកទឹកចិត្តដល់ប្អូនៗក្នុងការសិក្សារៀនសូត្រផងដែរ។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានកំពុងបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈ ការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីផ្គត់ផ្គង់ពលករជំនាញ ប្រកបដោយផលិតភាពខ្ពស់ ឱ្យបានគ្រប់គ្រាន់ និងឆ្លើយតបតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm