ជប៉ុនព្រមានថា រញ្ជួយដីដ៏ធំបំផុត អាចបង្កការខូចខាត ១,៨សែនកោដិដុល្លារ និងសម្លាប់មនុស្ស ៣០០.០០០នាក់

2025/04/01 12:49:56 am        121

របាយការណ៍របស់រដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បានបង្ហាញការប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន អាចខាតបង់ដល់ទៅ ១,៨១សែនកោដិដុល្លារ នៅក្នុងករណីមានគ្រោះរញ្ជួយដីកម្រិតខ្លាំងក្លាបំផុតដែលត្រូវបានរំពឹងទុកជាយូរមកហើយថា នឹងកើតមាននៅម្ដុំឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ដោយវាអាចធ្វើឲ្យមានរលកយក្សស៊ូណាមិ អគាររាប់រយបាក់រលំ និងឆក់យកមនុស្សប្រហែល ៣០០.០០០នាក់។

របាយការណ៍របស់ការិយាល័យគណៈរដ្ឋមន្ត្រី បានបង្ហាញថា ការរំពឹងទុកពីការខូចខាតផ្នែកសេដ្ឋកិច្ច ក្នុងចំនួន ២៧០,៣សែនកោដិយ៉េន ឬជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ គឺកើនឡើងយ៉ាងខ្ពស់ពីការប៉ាន់ស្មានកាលពីមុនចំនួន ២១៤,២សែនកោដិយ៉េន ដោយការប៉ាន់ប្រមាណថ្មីនេះ បានពិចារណាទៅលើសម្ពាធអតិផរណា និងការធ្វើបច្ចុប្បន្នភាពនៃទិន្នន័យពីលក្ខណៈភូមិសាស្ត្រលើដី ដែលបានពង្រីកតំបន់ទឹកជំនន់កាន់តែធំជាងមុន។

ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេស នៅលើពិភពលោក ដែលងាយរងគ្រោះបំផុតដោយការរញ្ជួយដី ហើយរដ្ឋាភិបាលប៉ាន់ប្រមាណថា ឱកាសប្រហែល ៨០ភាគរយ អាចកើតមានគ្រោះរញ្ជួយដីកម្រិតពី ៨ ទៅ ៩រ៉ិចទ័រ នៅតាមបណ្ដោយតំបន់បាតសមុទ្រងាយញ័ររញ្ជួយ ដែលគេស្គាល់ថា តំបន់ Nankai Trough។

នៅក្នុងករណីដ៏អាក្រក់បំផុត ដោយផ្អែកលើលទ្ធភាពនៃការមានរញ្ជួយដីកម្រិត ៩រ៉ិចទ័រ នៅតំបន់នោះ ជប៉ុនទំនងជានឹងឃើញមានអ្នកត្រូវជម្លៀសចំនួន ១,២៣លាននាក់ ឬ ១០ភាគរយនៃចំនួនប្រជាជនសរុប។ ហើយបើយោងតាមរបាយការណ៍ខាងលើ បានបង្ហាញថា មនុស្សរហូតដល់ទៅ ២៩៨.០០០នាក់ អាចបាត់បង់ជីវិត ដោយសាររលកយក្សស៊ូណាមិ និងការដួលរលំអគារ ប្រសិនបើគ្រោះរញ្ជួយដីកើតឡើងនៅពេលយប់នារដូវរងារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm