ការឆ្លងដែនខុសច្បាប់ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ធ្លាក់ចុះ អំឡុងការបង្ក្រាបអន្តោប្រវេសន៍របស់លោក Trump

2025/04/01 12:57:33 am        56

កាលពីខែកុម្ភៈឆ្នាំមុន មនុស្សជាង ១៣០.០០០នាក់ បានប្រឈមជាមួយការល្បាតតាមព្រំដែន ខណៈដែលពួកគេព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក។ តែបើយោងតាមក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា នៅខែកុម្ភៈឆ្នាំនេះ ចំនួននោះបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមប្រហែល ៨.៣០០នាក់ ពោលគឺស្ទើរតែជិត ៩៤ភាគរយ។

ប្រមុខល្បាតព្រំដែន លោក Mike Banks បានទទួលស្គាល់ថា តួលេខជិតនឹងកម្រិតទាបបំផុតនេះ កើតមានឡើងព្រោះតែសមិទ្ធផលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលហាក់ដូចជាកំពុងធ្វើឲ្យបានយ៉ាងល្អតាមការសន្យាមួយ ក្នុងចំណោមការសន្យានានា អំឡុងពេលធ្វើយុទ្ធនាការរបស់លោក នោះគឺការការពារព្រំដែនរបស់អាមេរិក។

ចាប់តាំងពីលោកបានវិលត្រឡប់ទៅកាន់សេតវិមានវិញ កាលពី ២ខែមុន លោកបានដាក់ចេញនូវក្រឹត្យជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់។ ក្រឹត្យទាំងនោះរួមមានទាំងការបញ្ជាឲ្យផ្អាកប្រព័ន្ធសុំសិទ្ធិជ្រកកោនរបស់សហរដ្ឋអាមេរិក បង្កើនកិច្ចប្រឹងប្រែងនិរទេសខ្លួន និងដាក់ពង្រាយកងទ័ពបន្ថែម នៅតាមតំបន់ព្រំដែនភាគខាងត្បូង។

ជាមួយគ្នានេះ រូបលោកក៏បានឲ្យម៉ិកស៊ិកដាក់ពង្រាយទាហាន ដើម្បីការពាររបងជាប់ព្រំដែន ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលពន្យារដល់ការដំឡើងពន្ធខ្ពស់ខ្លាំងរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលរបស់ម៉ិកស៊ិក។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការបង្រ្កាបយ៉ាងទូលំទូលាយដោយរដ្ឋាភិបាលរបស់រដ្ឋបាលលោក Trump បានបញ្ជូនការព្រមានយ៉ាងខ្លាំងក្លាដល់អ្នកដែលគិតចង់ឆ្លងព្រំដែនអាមេរិក ដោយគ្មានការអនុញ្ញាត ដែលថា ពួកគេអាចនឹងត្រូវបាននិរទេស។

ចាប់តាំងពីយុទ្ធនាការនិរទេសរបស់លោក Trump បានចាប់ផ្តើម វីដេអូនៃជើងហោះហើរពេញទៅដោយជនអន្តោប្រវេសន៍ ត្រូវបានផ្សព្វផ្សាយព្រោងព្រាត នៅតាមបណ្ដាញសារព័ត៌មាន។ ករណីមួយ ក្នុងចំណោមករណីដ៏ល្បីបំផុតនោះ គឺមនុស្សដែលត្រូវបានចោទប្រកាន់ថា ជាសមាជិកក្រុមអន្ធពាលវេណេហ្ស៊ុយអេឡាជាង ២៥០នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ក្នុងប្រទេសអែលសាល់វ៉ាឌ័រ បន្ទាប់ពីលោក Trump បានអំពាវនាវឲ្យមានច្បាប់ប្រឆាំងនឹងបុគ្គលដែលត្រូវបានចាត់ទុកថា បង្កការគំរាមកំហែងដល់សន្តិសុខ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm