បាល់ទាត់៖ ក្រុមអាល្លឺម៉ង់ Bayern Munich ដែលនឹងត្រូវទទួល Barcelona នៅក្របខណ្ឌ UEFA Champions League ប្រកួតចុងក្រោយក្នុងពូលសប្តាហ៍ក្រោយនោះ ប្រឈមនឹងប្រកួតបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងមេរោគ Covid-19 បម្លែងខ្លួនថ្មីអូមីក្រុង ក៏ដូចជាកំណើននៃចំនួនអ្នកឆ្លងថ្មី។
អភិបាលរដ្ឋ Bavaria លោក Markus Soder បាននិយាយថា រដ្ឋរបស់លោកនឹងចាត់វិធានការមិនឱ្យអ្នកគាំទ្រប្រមូលផ្តុំចូលទស្សនាការប្រកួតកីឡាឡើយ បើទោះជាមិនទាន់ការប្រកាសពីរដ្ឋាភិបាលក៏ដោយ។ ប្រកួតបន្ទាប់របស់ Bayern Munich ក្នុងផ្ទះគឺនៅថ្ងៃទី៨ ខែធ្នូទទួល Barcelona ប្រកួតចុងក្រោយក្នុងពូល និងបីថ្ងៃបន្ទាប់ទទួល Mainz 05 ក្របខណ្ឌ Bundesliga។ សូមបញ្ជាក់ថា វិបត្តិ Covid-19 នៅតែមិនទាន់ផុតរលត់ឡើយនៅទឹកដីអឺរ៉ុបជាពិសេសអាល្លឺម៉ង់ដែលកំពុងផ្ទុះឡើងឆ្លងជាថ្មី ជាពិសេសក្តីបារម្ភជុំវិញមេរោគបម្លែងខ្លួនថ្មីអូមីក្រុង ដែលប្រទេសនៅអឺរ៉ុបកំពុងចាត់វិធានការបិទខ្ទប់បណ្តើរៗ៕
អត្ថបទ៖នាង សុភាវុធ