សហភាពមីយ៉ាន់ម៉ា បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ១សប្តាហ៍ ចាប់ផ្តើមពីថ្ងៃចន្ទតទៅ ក្រោយការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីសប្តាហ៍មុន បានវាយប្រហារប្រទេសមួយនេះ ។
រយៈពេលកាន់ទុក្ខនេះ ត្រូវបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិ ហើយពួកគេប្រកាសឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដងផងដែរ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា មនុស្សយ៉ាងហោច ១.៧០០នាក់ ត្រូវបានប្រកាសថាស្លាប់ គិតត្រឹមថ្ងៃអាទិត្យ ខណៈកាសែត Wall Street Journal ដែលលើកឡើងពីប្រភពរបស់របបសឹកមីយ៉ាន់ម៉ា រាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២.០២៨នាក់ ។
ដោយឡែក នៅប្រទេសជិតខាងថៃ ចំនួនមនុស្សស្លាប់សរុបបានកើនឡើងដល់ ១៩នាក់ហើយនៅថ្ងៃចន្ទ ប៉ុន្តែចំនួនមនុស្សស្លាប់ អាចនឹងបន្តកើនឡើងបន្ថែមទៀត ស្របពេលក្រុមការងារសង្រ្គោះបន្តស្វែងរកអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកអគារខ្ពស់ដែលបានបាក់រលំ ខណៈពេលកំពុងស្ថិតក្រោមការសាងសង់ ៕