អ៊ីស្រាអែលស្នើកិច្ចព្រមព្រៀងចំណាប់ថ្នូរ ខណៈការប្រយុទ្ធបន្តមាន នៅហ្កាហ្សា

2025/04/01 02:56:08 am        167


ក្រុមមន្ត្រីអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បានឲ្យដឹងថា អ៊ីស្រាអែលបានស្នើបន្លាយរយៈពេលនៃបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការបានវិលត្រលប់មកវិញប្រមាណជាពាក់កណ្ដាលនៃចំណាប់ថ្នូរដែលនៅសល់ ខណៈដែលយោធាបានចេញបញ្ជាជម្លៀសថ្មី ហើយបានប្រាប់ថា «ប្រតិបត្តិការដ៏ខ្លាំងក្លា» ត្រូវបានគ្រោងទុកធ្វើឡើងនៅភាគខាងត្បូងនៃដែនដីនេះ។

សំណើចុងក្រោយបំផុតនេះ នឹងបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងចុងក្រោយ ស្តីពីការបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដែលបានបំផ្លាញតំបន់ហ្កាហ្សាគ្រប់ទីកន្លែង សម្លាប់មនុស្សរាប់ម៉ឺននាក់ និងជម្លៀសប្រជាជនស្ទើរតែទាំងស្រុងចេញពីដែនដីនេះ ចាប់តាំងពីភ្លើងសង្គ្រាមបានចាប់ផ្តើមផ្ទុះឡើង នៅក្នុងខែតុលា ឆ្នាំ២០២៣។

មន្ត្រីអ៊ីស្រាអែលដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប៉ុន្តែសំណើនេះបានរំពឹងទុកពីវិលត្រលប់មកវិញនូវចំណាប់ថ្នូរពាក់កណ្ដាលនៃចំនួន ២៤នាក់ ដែលត្រូវបានគេជឿថា នៅមានជីវិត ក្នុងតំបន់ហ្កាហ្សា ពោលគឺរយៈពេលជិត ១៨ខែ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស ហើយប្រហែលពាក់កណ្តាលនៃចំនួន ៣៥នាក់ ត្រូវបានគេសន្មត់ថា បានស្លាប់ អំឡុងមានបទឈប់បាញ់រយៈពេលចន្លោះពី ៤០ ទៅ៥០ថ្ងៃ។

កាលពីថ្ងៃអាទិត្យ (ទី៣០ ខែមីនា) លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបង្កើនសម្ពាធលើក្រុមហាម៉ាស ប៉ុន្តែនឹងបន្តការចរចា «ក្រោមការវាយប្រហារ»។ លោកបានបន្តថា ការបន្តសម្ពាធយោធា គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាឲ្យបាននូវការវិលត្រលប់មកវិញនៃចំណាប់ថ្នូរដែលនៅសល់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm