នៅថ្ងៃចន្ទនេះ ក្រុមអ្នកកាន់ទុក្ខនាំគ្នាជួបជុំគ្នានៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ដើម្បីលាគ្នាជាលើកចុងក្រោយដល់ជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយនៅថ្ងៃចន្ទនេះថា អ៊ីស្រាអែល បានស្នើសុំឲ្យបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាការដោះលែងនឹងការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរសេសសល់ ស្របពេលដែលយោធាចេញបញ្ជាឲ្យជម្លៀសខ្លួនជាថ្មី ហើយពួកគេនិយាយថា ប្រតិបត្តិការសឹកដ៏ខ្លាំងក្លាមួយ គ្រោងនឹងធ្វើឡើងនៅតំបន់ភាគខាងត្បូងដែនដីមួយនេះ ។
ខណៈពេលនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហ្កាហ្សា បានបង្ហាញអារម្មណ៍ឈឺចាប់របស់ពួកគេចំពោះការបាត់បង់កូនៗជាទីស្រលាញ់របស់ពួកគេ នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
បុរសប៉ាឡេស្ទីនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ហើយក្មួយរបស់គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល និយាយថា ក្មួយប្រុសរបស់គាត់ស្លៀកពាក់សម្លៀកបំពាក់បុណ្យ Eid al-Fitr ហើយគាត់បានទៅទទួលក្មួយ ។ ក្មួយគាត់ និងក្មេងៗដទៃជាច្រើនទៀត ពួកគេសប្បាយរីករាយខ្លាំងណាស់ ពេលបានស្លៀកពាក់ស្អាតបាតបែបនេះ ប៉ុន្តែកងទ័ពអ៊ីស្រាអែល ពួកជ្វីហ្វអ៊ីស្រាអែល បានសម្លាប់ពួកគេ ។ សូមព្រះប្រទានទោសដល់ពួកគេផង ។ ភាពសប្បាយរីករាយរបស់ក្មេងៗទាំងនេះ បានរលាយអស់ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
លោកបន្តថា សាររបស់លោកទៅកាន់ពិភពលោក សូមមេត្តាបញ្ឈប់សង្រ្គាមមួយនេះផងដែរ គឺជាសង្រ្គាមលើកុមារ មុនមនុស្សចាស់ ។ ជាប្រយោជន៍ដល់កុមារ សូមមេត្តាបញ្ឈប់សង្រ្គាមមួយនេះផង ។ ពួកយើងហត់នឿយខ្លាំងណាស់ ពួកយើងលែងមានកម្លាំងសេសសល់ទៀតហើយ តើអ្នកណាដែលពួកយើងសូមអង្វរនោះ? តើប្រទេសអារ៉ាប់មែន? ពួកគេដេកលក់អស់ហើយ ។ គ្មាននរណាម្នាក់មើលពួកយើងនោះទេ គ្មាននរណាម្នាក់សួរពួកយើងនោះទេ ។ ពួកយើងគ្មាននោះទេ មានតែអ្នកបម្រើព្រះប៉ុណ្ណោះ ៕