ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិបានបើកប្រតិបត្តិការ ឡោមព័ទ្ធ ទីតាំងអគារខុនដូមួយកន្លែង ឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ដែលមានលួចលាក់បង្កប់អនឡាញខុសច្បាប់ ។
ប្រតិបត្តិការណ៍ឆ្មក់បង្រ្កាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៥ នឹង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានអោយដឹងថា កម្លាំងបានបើកការស្រាវជ្រាវ មើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទើបទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ អោយបញ្ចេញកម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាបអោយខានតែបាន ។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនឹងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន ពាក់ព័ន្ធការមប្រើអនឡាញ បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ ។
បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕អត្ថបទ៖ កុម្ភៈ