ប្រព័ន្ធផ្សព្វផ្សាយ៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងរួមគ្នាឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់អាមេរិក

2025/04/01 06:44:51 pm        240

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋចិន CCTV បាននិយាយកាលពីថ្ងៃចន្ទ (៣១ មីនា) ថា ចិន ជប៉ុន និងកូរ៉េខាងត្បូង បានយល់ព្រមឆ្លើយតបរួមគ្នា ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងការអះអាងមួយដែលទីក្រុងសេអ៊ូលហៅថា "ដូចជាបំផ្លើសបន្តិច"។

ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានកើតឡើងបន្ទាប់ពីប្រទេសទាំងបី បានបើកកិច្ចសន្ទនាសេដ្ឋកិច្ចលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ដោយស្វះស្វែងរកការសម្របសម្រួលពាណិជ្ជកម្មក្នុងតំបន់ ខណៈមហាអំណាចនាំចេញអាស៊ីទាំងបីនេះ រិះរកវិធីទប់ទល់នឹងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

គណនី Yuyuan Tantian បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Weibo ថា ជប៉ុន និងកូរ៉េខាងត្បូងកំពុងស្វះស្វែងរកការនាំចូលវត្ថុធាតុដើមបន្ទះឈីបពីចិន ហើយចិន ក៏ចាប់អារម្មណ៍ក្នុងការទិញផលិតផលបន្ទះឈីបពីជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ការបង្ហោះនេះបន្ថែមថា ភាគីទាំងបីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងចូលរួមកិច្ចសន្ទនាបន្ថែមទៀតលើការគ្រប់គ្រងការនាំចេញ និងទប់ទល់ពន្ធអាមេរិក។

នៅពេលត្រូវសាកសួរពីរបាយការណ៍នេះ កូរ៉េខាងត្បូងនិយាយថា "ការបង្ហើបថានឹងមានការឆ្លើយតបរួមគ្នាចំពោះពន្ធអាមេរិក ហាក់ដូចជាបំផ្លើសបន្តិចហើយ"។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យនោះបានបង្ហាញថា រដ្ឋមន្ត្រីពាណិជ្ជកម្មទាំងបី យល់ព្រមបង្កើនល្បឿនចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-ជប៉ុន-ចិន ដើម្បីលើកកម្ពស់ "ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក" ដោយមិនបញ្ជាក់ពីផែនការតបតនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm