ឯកអគ្គរដ្ឋទូតអូស្ត្រាលី ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងធនធានមនុស្ស​វ័យក្មេង​របស់​កម្ពុជា

2025/04/01 07:02:00 pm        308

ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ការ​ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងសក្ដានុពលយុវជនវ័យក្មេងរបស់កម្ពុជា។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បាន​មាន​ប្រសាសន៍​បញ្ជាក់ថា ក្នុងរយៈពេលដែល​ឯកឧត្តម​មក​កាន់​តំណែង​ជា​ឯកអគ្គ​រដ្ឋ​ទូត​រយៈ​ពេល​ប្រមាណ ៧ខែនៅប្រទេសកម្ពុជា ឯកឧត្តម មានការភ្ញាក់​ផ្អើល​ដោយ​សារ​មើល​ឃើញ​ច្បាស់​អំពី​ការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា និងមើលឃើញកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយ​ប្រទេសអូស្រ្ដាលីក៏មានបំណងចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ចំពោះសក្ដានុពលនៃធនធានមនុស្សកម្ពុជា តាម​រយៈ ស្ថិតិដែលយើងទទួលបាន គឺចំនួន ២ភាគ៣ នៃប្រជាពលរដ្ឋកម្ពុជា គឺជា​ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​តិចជាង ៣០ ឆ្នាំ ដែលចំនួននេះ គឺបង្ហាញថាកម្ពុជាសម្បូរធនធានមនុស្សវ័យក្មេង និង​មានកម្លាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ ឯកឧត្តម ឌីរ៉េក យីប បានប្តេជ្ញាចិត្តក្នុងការពង្រឹង និង​ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ រួមមាន៖ (១) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់​តែ​ខ្លាំង​ក្លា​ថែមទៀត (២) គាំទ្រកម្ពុជាដែលនឹ​ង​ចាក​ចេញ​ពី​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល ទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។

សម្ដេចធិបតី និងឯកអគ្គរាជទូតអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​ល្អប្រសើរ រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យ​​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ថាមពលស្អាត សុខាភិបាល អប់រំ ការពារជាតិ និង សន្តិសុខ រួមទាំងការបណ្តុះបណ្តាលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm