កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សា សម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)

2025/04/01 07:30:08 pm        408

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សា សម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ខាងលើនេះ មានការចូលរួមពីសំណាក់លោកជំទាវ Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយស, នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោង ជាច្រើនដំណាក់កាល កន្លងមកចាប់តាំង រួមមាន គម្រោង USESDP I, USESDP II, STEPUP ក្នុងក្របខ័ណ្ឌភាពជាដៃគូដ៍រឹងមាំ សុទិដ្ឋិនិយម និងស្មោះត្រង់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមអរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានខិតខំកៀគរហិរញ្ញវត្ថុ និងផ្តល់ហិរញ្ញប្បទានដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អភិវឌ្ឍមូលធនមនុស្សដើម្បីចូលរួមចំណែក      កសាងកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានោះដែរលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ផ្តោតលើការកែទម្រង់វិស័យអប់រំនៅគ្រប់កម្រិត និងគ្រប់ផ្នែក ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ ក្នុងការផលិតមូលធនមនុស្ស ឈានទៅសម្រេចគោលដៅជាតិឆ្នាំ២០៥០។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសេចក្តីសោមនស្សរីករាយដែលគម្រោង SE4HC នេះត្រូវបានរៀបចំយ៉ាងម៉ត់ចត់តាំងពីដំបូង ហើយនឹងមានផលជះជាវិជ្ជមានសម្រាប់ការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ថាប័នសាធារណៈពីសាលារៀនរហូតដល់ឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង SE4HC បានឲ្យដឹងថា គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានទទួលឥណទានកំចីពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទឹកប្រាក់ ៨០ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៣,៩២ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ គម្រោង ត្រូវបានចូលជាធរមាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដែលមានរយៈពេល អនុវត្ត ៥ ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០៣១។ គម្រោងមានគោលដៅ អភិវឌ្ឍមូលធនមនុស្សដែលមានជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនៅនឹងការក សាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការពង្រឹងប្រសិទ្ធភាពមធ្យមសិក្សាឱ្យមានគុណភាព មានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ សមធម៌ និងសមភាពយេនឌ័រ។

គម្រោងផ្តោតលើលទ្ធផល (Output) ចំនួន ៤ គឺ៖

១. លទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។

២.គុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិស្របតាមជំនាញសតវត្សរ៍ទី២១។

៣. គុណភាពនៃរង្វាយតម្លៃការអប់រំមធ្យមសិក្សាទុតិយភូមិបានប្រសើរឡើង។

៤. គន្លងអប់រំក្រោយមធ្យមសិក្សាបានពង្រឹង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm