ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានចុះថ្លៃ២៥០រៀលទៀត ក្នុង១លីត្រ ដោយសារតែតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះដូចគ្នា។
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយដែលទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា សម្រាប់ប្រេងសាំងធម្មតាក្នុងរយៈពេល២ សប្តាហ៍ទៅមុខទៀតពោលគឺ ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ ។
ជុំវិញតម្លៃលក់ប្រេងឥន្ធនៈនេះក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃ ប្រេងតាមទីផ្សារអន្តរជាតិមកគណនា តាមប្រកាសដូចមានក្នុងឯកសារ ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបន្តថា នាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេលដូចគ្នាខាងលើនឹងត្រូវលក់ សម្រាប់ប្រេងសាំងស៊ុបពែរ តម្លៃ៤៧០០ រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាតម្លៃ៤២០០ រៀល ក្នុង១លីត្រ និងសម្រាប់ប្រេងម៉ាស៊ូត តម្លៃ៣៨៥០រៀល។ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ ក្នុង១លីត្រ ទើបតម្លៃចុះមកត្រឹម៤២០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៣៨៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕
អត្ថបទ៖ កុម្ភះ




