រថយន្ដក្រុងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោល ស្ថិតនៅស្រុកចុងកាល់

2025/04/01 09:02:32 pm        379

ឧត្តរមានជ័យ៖ រថយន្តក្រុងប្រភេទទេសចរ៤៥កៅអីមួយគ្រឿង របស់ក្រុមហ៊ុនធីវីរៈ បើកបរ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត បុកផ្ទះប្រជាពលរដ្ឋទាំងកម្រោល បាន​បង្កការ​ភ្ញាក់ផ្អើល​ដល់អ្នកភូមិ​ ព្រមទាំង​អ្នក​ធ្វើដំណើរមានការភ័យ​ស្លន់ស្លោ​នាំគ្នារត់ចេញពីក្នុងឡាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់​ចំណុចភូមិ(ក) ខាងត្បូងផ្សារភូមិ(ក) ចម្ងាយ១០០ម៉ែត្រ ឃុំចុងកាល់​ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ​កាលពី​វេលាម៉ោង៦ជាង ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៥នេះ។

តាមប្រភពពីកន្លែងកើតហេតុ​បានឲ្យដឹងថា​មុនដំបូងឡើយគាត់​បានឃើញរថយន្តក្រុងពណ៌ស ខាងលើនេះ បើកបរពីទិសដៅពីត្បូង​ទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាតៃកុងឡាន​ងោកមួយភាំង ក៏បានរេចង្កូត​ធ្លាក់ផ្លូវ ​ឆ្ពោះទៅមុខបុក​ចូលផ្ទះ​ប្រជាពលរដ្ឋ ទាំងកម្រោលតែម្ដង ។

យោងតាមសាក្សីនៅទីតាំងកើតហេតុផ្ទាល់ បានអះអាងបន្តថា ឡានក្រុងពណ៌ស ដែលបុកចូលផ្ទះ​ប្រជាពលរដ្ឋ​នេះ​ដែរ​ ត្រូវគេស្គាល់ថា ជា​ក្រុមហ៊ុន (ធីវរៈដឹកអ្នកដំណើរ​មាន​ទីតាំងស្ថិតនៅ​ ក្នុងក្រុងសំរោង​ ខេត្តឧត្តរមានជ័យ)។

ករណីនេះ សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំពោះករណី​នេះពុំមាន​បង្កគ្រោះថ្នាក់​ដ​ល់មនុស្ស និងអ្នកធ្វើដំណើរអ្វីនោះឡើយ​គ្រាន់តែខូចខាត សម្ភារៈ របស់អ្នកផ្ទះ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ភា្លមៗនោះដែរ​ក្រោយកើតហេតុរួច ខាងក្រុមហ៊ុនឡាន​ក្រុង​បានព្រមសងសំណង​ទៅដល់ម្ចាស់ផ្ទះ និងបានហៅរថយន្តស្ទូច ដើម្បីស្ទូចយកទៅខេត្តសៀមរាបភ្លាមៗ នៅព្រឹកនេះវិញផងដែរ៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm