ចំហេះព្រៃនៅរដ្ឋ California របស់អាមេរិក ជំរុញឱ្យមានការជម្លៀស ខណៈអណ្ដាតភ្លើងរាលដាល

2025/04/01 09:10:03 pm        261

ចំហេះព្រៃមួយកន្លែងបានផ្ទុះឡើងនៅកណ្តាលរដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីរាប់គីឡូម៉ែត្រក្រឡា គិតត្រឹមថ្ងៃចន្ទ ៣១ មីនា ដោយជំរុញឱ្យមានការជម្លៀសចេញរាប់រយគ្រួសារនៅតាមតំបន់ជាច្រើន។

តាមប្រភពពីភ្នាក់ងារពន្លត់អគ្គិភ័យ Cal Fire ប្រចាំរដ្ឋបានឱ្យដឹងថា ចំហេះដែលត្រូវគេដាក់ឈ្មោះថា Silver Fire នេះ បានឆាបឆេះនៅវេលាម៉ោងជាង ២រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ នៅតំបន់ Inyo ជិតព្រំដែនរដ្ឋ California ជាមួយរដ្ឋ Nevada ហើយបានកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ៤គីឡូម៉ែត្រក្រឡា ក្នុងពេល ៦ម៉ោង។

កាលពីព្រឹកថ្ងៃចន្ទ Cal Fire និយាយថា អណ្ដាតភ្លើងបានរាលដាលដល់ជាង ៥គីឡូម៉ែត្រក្រឡាហើយ ដោយអ្នកពន្លត់អគ្គិភ័យជាង ២០០នាក់ មិនទាន់អាចទប់ស្កាត់បាននៅឡើយ ខណៈខ្យល់បក់ខ្លាំងក្នុងល្បឿនជាង ៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានបញ្ឆេះកម្លាំងភ្លើង ដែល "បង្កើតលក្ខខណ្ឌគ្រោះថ្នាក់ បង្អាក់ប្រតិបត្តិការយន្តហោះពន្លត់អគ្គិភ័យ និងបង្កើនភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងទប់ស្កាត់"។

ការជម្លៀសត្រូវបានដាក់ចេញដល់មនុស្សប្រហែល ៨០០គ្រួសារនៅក្នុងតំបន់ប៉ះពាល់ជាច្រើន ហើយផ្លូវហាយវេ ៦ខ្សែរបស់អាមេរិក ប្រវែងប្រហែល ៥០គីឡូម៉ែត្រត្រូវបានបិទ ដោយអាជ្ញាធរព្រមានអ្នកស្រុកឱ្យប្រុងប្រយ័ត្នខ្ពស់ និងកំពុងស៊ើបអង្កេតមូលហេតុចំហេះ។ គួររម្លឹកថា កាលពីដើមឆ្នាំនេះ ទីក្រុង ដ៏ធំបំផុតរបស់រដ្ឋ California គឺក្រុង ឡូសអាន់ជឺឡេស បានរងគ្រោះក្នុងចំហេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានសម្លាប់រាប់សិបនាក់ និងបំផ្លាញរចនាសម្ព័ន្ធជាង ១៦.០០០កន្លែង៕


អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm