ក្រុមហ៊ុនរថយន្ត Hyundai ព្រមានអ្នកលក់នៅអាមេរិក ពីលទ្ធភាពនៃការដំឡើងតម្លៃ ដោយសារពន្ធថ្មី

2025/04/01 02:12:52 pm        56

ក្រុមហ៊ុនផលិតរថយន្ត Hyundai របស់កូរ៉េខាងត្បូង បានព្រមានអ្នកចែកចាយរថយន្តនៅសហរដ្ឋអាមេរិកថា ខ្លួនកំពុងវាយតម្លៃយុទ្ធសាស្ត្រកំណត់តម្លៃលក់ ដើម្បីទប់ទល់ការដំឡើងពន្ធ ២៥% នាពេលខាងមុខលើរថយន្ត និងគ្រឿងបន្លាស់ ដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក Donald Trump។

លោក Randy Parker នាយកប្រតិបត្តិ Hyundai និង Genesis Motor អាមេរិកខាងជើង បានប្រាប់អ្នកចែកចាយរថយន្តថា "តម្លៃរថយន្តបច្ចុប្បន្នមិនត្រូវបានធានាទេ ហើយអាចនឹងមានការផ្លាស់ប្តូរសម្រាប់តម្លៃលក់ដុំ បន្ទាប់ពីថ្ងៃទី០២ ខែមេសា" ស្របពេលនឹងពន្ធបដិការរបស់អាមេរិក ព្រមទាំងពន្ធថ្មីលើរថយន្តផលិតនៅបរទេស។

ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុនផលិតរថយន្តនឹងត្រូវដំឡើងតម្លៃរថយន្តយ៉ាងច្រើន ប្រសិនបើពន្ធថ្មីនៅតែបន្តមាន ដែលធ្វើឱ្យអ្នកប្រើប្រាស់ចំណាយកាន់តែច្រើនសម្រាប់រថយន្ត ដែលមានតម្លៃជាមធ្យមជិត ៥០.០០០ដុល្លារអាមេរិករួចទៅហើយ។ ស្ថាប័ន Cox Automotive ប៉ាន់ប្រមាណថា ពន្ធ ២៥% នឹងបន្ថែម ៣.០០០ដុល្លារ ដល់តម្លៃរថយន្តដែលផលិតនៅអាមេរិក និង ៦.០០០ដុល្លារ សម្រាប់រថយន្តផលិតនៅកាណាដា ឬម៉ិកស៊ិក។

នៅក្នុងបទសម្ភាសន៍ថ្ងៃសៅរ៍ជាមួយ NBC News លោក Trump និយាយថា លោក "មិនខ្វល់បន្តិចសោះឡើយ" ប្រសិនបើក្រុមហ៊ុនផលិតរថយន្តដំឡើងថ្លៃ "ពីព្រោះប្រសិនបើតម្លៃរថយន្តបរទេសឡើង ពលរដ្ឋអាមេរិកនឹងងាកទៅទិញរថយន្តអាមេរិកវិញ" ប៉ុន្តែអ្នកជំនាញប្រកែកថា ការដំឡើងពន្ធអាចជះឥទ្ធិពលផ្ទុយពីនេះ៕

អត្ថបទដែលទាក់ទង

ជនប៉ាឡេស្ទីននិយាយថា ពួកគេពិបាកទទួលបាននំបុ័ង ស្របពេលបញ្ឈប់ជំនួយនៅហ្កាហ្សា
2025/04/02 08:09:53 pm        1
ក្រិកនឹងចំណាយ ២៥ពាន់លានអឺរ៉ូ ជាផ្នែកនៃផែនការការពារជាតិច្រើនឆ្នាំ
2025/04/02 07:51:14 pm        1
ចៅក្រមសម្រេចក្ដីសំណុំរឿងលោកស្រី Le Pen ស្ថិតក្រោមការការពាររបស់នគរបាល ក្រោយត្រូវបានគំរាម
2025/04/02 07:47:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនប៉ាឡេស្ទីននិយាយថា ពួកគេពិបាកទទួលបាននំបុ័ង ស្របពេលបញ្ឈប់ជំនួយនៅហ្កាហ្សា

2025/04/02 08:09:53 pm
​ក្រិកនឹងចំណាយ ២៥ពាន់លានអឺរ៉ូ ជាផ្នែកនៃផែនការការពារជាតិច្រើនឆ្នាំ
2025/04/02 07:51:14 pm
​ចៅក្រមសម្រេចក្ដីសំណុំរឿងលោកស្រី Le Pen ស្ថិតក្រោមការការពាររបស់នគរបាល ក្រោយត្រូវបានគំរាម
2025/04/02 07:47:46 pm
​​ សពអ្នកប្រាជ្ញខ្មែរដែលរៀបចំបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ត្រូវបានយកទៅបញ្ចុះនៅទឹកដីកំណើត
2025/04/02 07:31:57 pm
​លោក Netanyahu ធ្វើដំណើរទៅកាន់ហុងគ្រី ដោយផ្គើននឹងដីកាចាប់ខ្លួនរបស់ ICC
2025/04/02 07:28:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/02 03:52:04 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/26 07:19:36 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/02 06:49:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/01 09:36:49 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/27 05:09:06 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am