ព្យុះទឹកកកនៅខែមីនាដ៏កម្រ បានវាយប្រហារភាគខាងជើងអាមេរិក និងភាគខាងត្បូងកាណាដា

2025/04/01 09:19:11 pm        467

ព្យុះទឹកកកដ៏ធំមួយបានគ្របដណ្តប់លើតំបន់ Great Lakes ដ៏ធំល្វឹងល្វើយនៅភាគខាងត្បូងប្រទេសកាណាដា និងតំបន់ New England របស់សហរដ្ឋអាមេរិក ជាមួយនឹងភ្លៀងធ្លាក់ដ៏ត្រជាក់កាលពីចុងសប្តាហ៍។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញដើមឈើគ្របដណ្ដប់ដោយទឹកកកនៅតាមតំបន់ភាគខាងជើងរបស់អាមេរិក ព្រឹកថ្ងៃអាទិត្យ ៣០ មីនា។

ព្យុះទឹកកក ដែលជាព្រឹត្តិការណ៍ដ៏កម្រសម្រាប់ខែមីនា បានផ្តាច់ចរន្តអគ្គិសនីដល់អតិថិជនជិត ១លាននាក់នៅសងខាងព្រំដែនអន្តរជាតិ ហើយបានបណ្តាលឱ្យដើមឈើរាប់រយដើមដួលរលំ និងបង្កការខូចខាតទូលំទូលាយ។

នៅទីក្រុង Williamsburg រដ្ឋ Michigan របស់អាមេរិក ប៉មវិទ្យុកម្ពស់ជិត ២០០ម៉ែត្របានបាក់ធ្លាក់ចុះដោយសារតែទម្ងន់នៃទឹកកក។ ការព្រមានពីព្យុះទឹកកក ក៏ត្រូវបានដាក់ចេញសម្រាប់ផ្នែកខ្លះនៃរដ្ឋញូវយ៉ក និងរដ្ឋ Vermont ដែលការជូនដំណឹងអំពីអាកាសធាតុប្រភេទនេះមិនធ្លាប់ដាក់ចេញទេអស់ពេលជាង ៥ឆ្នាំមកនេះនៅអាមេរិក។

ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងទីក្រុង Orillia និង Peterborough ខេត្ត Ontario របស់កាណាដា ជាទីដែលភ្លៀងធ្លាក់ដ៏ត្រជាក់បន្តរយៈពេល ៣០ម៉ោង។ យោងតាមវេបសាយតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.com បានឱ្យដឹងថា អតិថិជន ៦២៥.០០០នាក់នៅអាមេរិក ពុំមានថាមពលច្រើនបំផុតពីព្យុះទឹកកកកាលពីថ្ងៃអាទិត្យ ខណៈអតិថិជនយ៉ាងហោចណាស់ ៣៧០.០០០នាក់នៅកាណាដា បានបាត់បង់ថាមពល ដោយសារព្យុះដ៏កម្រនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm