លោក Wang Yi៖ ជំហានរបស់រុស្ស៊ីនិងអាមេរិក ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនង នាំមកនូវសុទិដ្ឋិនិយម

2025/04/01 02:46:26 pm        61

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីនៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានបោះជំហានដំបូងឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនង ដែលជំរុញឲ្យមានសុទិដ្ឋិនិយម។

សារព័ត៌មាន RIA បានដកស្រង់សម្តីលោក វ៉ាង ដែលបាននិយាយថា៖«រុស្ស៊ី និងសហរដ្ឋអាមេរិក បានបោះជំហានដំបូងឆ្ពោះទៅរកការធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ ដែលជាការល្អសម្រាប់ការធ្វើឲ្យតុល្យភាពអំណាចរវាងមហាអំណាចធំៗមានស្ថិរភាព និងជំរុញឲ្យមានសុទិដ្ឋិនិយម ក្នុងស្ថានភាពអន្តរជាតិ ដែលកំពុងតែមានភាពស្មុកស្មាញ»។

លោក វ៉ាង កំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ជុំវិញបទឈប់បាញ់ជាផ្នែក នៅក្នុងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានរិះគន់មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។

លោក បានប្រាប់សារព័ត៌មាន RIA នៅក្នុងបទសម្ភាសន៍ទូលំទូលាយមួយថា ប្រទេសចិន អំពាវនាវឲ្យមានការចរចាសន្តិភាព បន្តទៅមុខ។

លោក វ៉ាង បាននិយាយថា៖«ទោះបីជំហានឆ្ពោះទៅរកសន្តិភាព មិនធំក៏ដោយ វាមានលក្ខណៈស្ថាបនា ហើយពិតជាមានតម្លៃណាស់ ក្នុងការកសាងសន្តិភាព។ «ប្រសិនបើមានសន្តិភាព ពុំមានការឈឺចាប់តទៅទៀតឡើយ ដូច្នេះអ្នកត្រូវប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចបាននូវសន្តិភាព។

គួរបញ្ជាក់ផងដែរ ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ប៉ុន្មានថ្ងៃ មុនពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

អត្ថបទដែលទាក់ទង

ជនប៉ាឡេស្ទីននិយាយថា ពួកគេពិបាកទទួលបាននំបុ័ង ស្របពេលបញ្ឈប់ជំនួយនៅហ្កាហ្សា
2025/04/02 08:09:53 pm        1
ក្រិកនឹងចំណាយ ២៥ពាន់លានអឺរ៉ូ ជាផ្នែកនៃផែនការការពារជាតិច្រើនឆ្នាំ
2025/04/02 07:51:14 pm        1
ចៅក្រមសម្រេចក្ដីសំណុំរឿងលោកស្រី Le Pen ស្ថិតក្រោមការការពាររបស់នគរបាល ក្រោយត្រូវបានគំរាម
2025/04/02 07:47:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនប៉ាឡេស្ទីននិយាយថា ពួកគេពិបាកទទួលបាននំបុ័ង ស្របពេលបញ្ឈប់ជំនួយនៅហ្កាហ្សា

2025/04/02 08:09:53 pm
​ក្រិកនឹងចំណាយ ២៥ពាន់លានអឺរ៉ូ ជាផ្នែកនៃផែនការការពារជាតិច្រើនឆ្នាំ
2025/04/02 07:51:14 pm
​ចៅក្រមសម្រេចក្ដីសំណុំរឿងលោកស្រី Le Pen ស្ថិតក្រោមការការពាររបស់នគរបាល ក្រោយត្រូវបានគំរាម
2025/04/02 07:47:46 pm
​​ សពអ្នកប្រាជ្ញខ្មែរដែលរៀបចំបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ត្រូវបានយកទៅបញ្ចុះនៅទឹកដីកំណើត
2025/04/02 07:31:57 pm
​លោក Netanyahu ធ្វើដំណើរទៅកាន់ហុងគ្រី ដោយផ្គើននឹងដីកាចាប់ខ្លួនរបស់ ICC
2025/04/02 07:28:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/02 03:52:04 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/26 07:19:36 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/02 06:49:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/01 09:36:49 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/27 05:09:06 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am