កយកា-KOICA ចូលរួមលើកកកម្ពស់សុខភាពកុមារកម្ពុជា ឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ

2025/04/01 10:33:30 pm        119

ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានសហការជាមួយក្រុមអ្នកស្ម័គ្រចិត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា កយកា -KOICA បានរៀបចំយុទ្ធនាការអាហារូបត្ថម្ភលើកទី២ ដើម្បីសុខភាពកុមារ ដែលប្រព្រឹតិ្តទៅនៅមនី្ទរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។

​ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារ សម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាគម្រោងអង្គការ KOICA លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ខាងមុខ ដោយផ្តោតទៅលើសកម្មភាពមួយចំនួន ដូចជា៖ ការផ្តល់អាហារូបត្ថម្ភដល់កុមារទូទៅ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទៅតាមអាយុ និងសុខភាព ដោយក្នុងមួយថ្ងៃផ្តល់ ៣ពេល ដោយឥតគិតថ្លៃ ដើម្បីបំប៉នសុខភាពឱ្យបានល្អឆាប់ជាសះស្បើយ។ ព្រោះថាអាហារូបត្ថម្ភនេះ មានសារសំខាន់ណាស់ សម្រាប់កុមារតូចៗដែលត្រូវការលូតលាស់ ពិសេសកុមារអាយុក្រោម៥ឆ្នាំ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បន្ថែមទៀតថា ក្រៅពីនេះមានបន្ទប់ប្រឹក្សាយោបល់សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារ ដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូន ឱ្យមានសុខភាពល្អ ខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លងកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ខណៈពីមុនយកចិត្តទុកដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូ ប៉ុន្តែឥឡូវលើសអាហារទៅវិញធ្វើឱ្យក្មេងធាត់ពេក ក៏ជាបញ្ហាដែរ។ ការចិញ្ចឹមបីបាច់កុមារ ឱ្យបានល្អធ្វើឱ្យក្មេងមានសុខភាពល្អ មានបញ្ញាឆ្លាតវៃ និងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា លើសពីនេះទៀត យើងក៏គិតគូរពីបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ ក្នុងនោះយើងបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័ត ដែលអាចឱ្យកុមារគូរូប និងមើលសៀវភៅនិទានរឿងផ្សេងៗ ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្ត និងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះ ឬនៅសាលារៀនដែរ ព្រោះថាការព្យាបាលជំងឺ មិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេ គឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ និងបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការអាហារូបត្ថម្ភនេះ មានផ្តល់ជូនការប្រឹក្សាពីស្ថានភាពអាហារូបត្ថម្ភ និងការលូតលាស់ដល់កុមារ ដោយឥតគិតថ្លៃ និងមានការតាំងពិព័រណ៍ពីការចម្អិនអាហារដែលផ្តល់សុខភាពល្អដល់កុមាររបស់ផ្នែកអាហារូបត្ថម្ភ និងពីសំណាក់ដៃគូសហការនានា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm