សមាជិក​ព្រឹទ្ធសភា​ថៃ​ថា អាជ្ញាធរ​កម្ពុជា និង​ថៃ គួរ​ពង្រឹង​វិស័យ​ទេសចរណ៍​បែប​ភូមិសាស្ត្រ​

2021/12/02 12:30:32 am        357

​ភ្នំពេញ៖ ឯកឧត្ដម វីរៈ​សាក់ ខូវ​សុ​រ៉ាត់​សា​ណាវី​សិត ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ ជំរុញ​ដល់​អាជ្ញាធរ​កម្ពុជា និង​ថៃ ពង្រឹង​វិស័យ​ទេសចរណ៍​បែប​ភូមិសាស្ត្រ​ឲ្យ​បាន​ច្រើន​ឡើង (Region Tourism) ពិសេស​ក្នុង​តំបន់​រស់នៅ​របស់​ជន​ជាតិ​ពី​អតីតកាល ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​

​​ក្នុង​ជំនួយ​ជាមួយ​ឯកឧត្ដម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម បាន​មានប្រសាសន៍ថា អាជ្ញាធរ​ប្រទេស​ទាំងពីរ ត្រូវ​ផ្តោតទៅលើ​របៀបកា​រ​រស់នៅ ចំណីអាហារ របៀបរបប​ការរស់នៅ សំលៀកបំពាក់ និង​ភាសា របស់​ជនជាតិ​ពី​អតីតកាល ក្រៅពីនេះ ​ត្រូវមាន​ការសិក្សា​ស្វែងយល់ ពី​ជនជាតិភាគតិច​កម្ពុជា​-​ថៃ មាន​ភាពខុសប្លែក​គ្នា​បែបណា ដែល​ចំណុច​នេះ​សុទ្ធសឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត ដោយ​មិនចេះ​រីងស្ងួត​។

​ឯកឧត្ដម​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​លើ​ទំនិញ ដែល​ជា​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​អ្នកទេសចរ ដោយ​ជាទូទៅ​អ្នកទេសចរ ត្រូវការ​ទំនិញ​អនុស្សាវរីយ៍ ដែល​ស្រស់​ស្អាត និង​មាន​គុណភាព និង​គួរ​យកចិត្តទុកដាក់​ចាប់អារម្មណ៍ ធ្វើ​អាជ្ញា​បណ្ណ និង​កម្ម​សិទ្ធ​ផ្សេងៗ របស់​អ្នក​រស់នៅ​តាម​សហគមន៍ ក្នុងនេះ ​ដូចជា​ជំនឿ​រឿង​ខ្មោច អា​រាក់​អ្នកតា​ឬអ្វី​ផ្សេងៗ​ជាដើម ហើយ​បើ​និយាយ​ពី​ព្រំដែន​កម្ពុជា​-​ថៃ មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​ព្រំដែន​ថៃ ឡាវ ភូមា និង​ម៉ាឡេស៊ី ហើយ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក៏​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ដែរ​។​

​សម្រាប់​ឯកឧត្ដម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា លើក​ឡើងថា កម្ពុជា​បាន​ដាក់​ផែនការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ គោលដៅ​ទេសចរណ៍​សំខាន់ៗ​ជាច្រើន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ឲ្យ​មាន​ប្រសិទ្ធភាព​ក្រោយពី​ប្រកាស​បើក​ប្រទេស កាលពី​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​មកនេះ​។

​ក្នុង​បរិបទ​នេះ ឯកឧត្តម​បណ្ឌិត​យល់ឃើញថា កម្ពុជា​គួរ​បង្កើត​យុទ្ធសាស្ត្រ​បែប​ថ្មី ដើម្បី​ស្តារ និង​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​ទេសចរណ៍ ដោយ​ក្នុងនោះ​មាន​យុទ្ធសាស្ត្រ ៧​ចំណុច​ដូចជា ១. ផែន​ការអភិវឌ្ឍ​​វិស័យ​ទេសចរណ៍ ដែលមាន​រយៈពេល​១២​ឆ្នាំ​, ២. នាំចូល​ផលិតផល​ទេសចរណ៍​បរទេស ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ជា​ឃ្លាំង​សម្រាប់​ក្រុមហ៊ុន​ថតកុន​បរទេស​, ៣. បង្កើន​យុទ្ធសាស្ត្រ​ទាក់ទាញ វិស័យ​ទេសចរណ៍​បែប​វប្បធម៌ និង​ទេសចរណ៍​លើ​វិស័យ​សាសនា (​មិន​ចង់ឱ្យមាន​ការចាប់អារម្មណ៍​វិស័យ​ទេសចរណ៍​បែប​ការចូល​លេង​ក្នុង​កាស៊ីណូ​), ៤. នាំយក​បច្ចេកវិទ្យា​យុគសម័យ​ថ្មី​ប្រភេទ (Blockchain) និង (Financial Technology) មកប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​, ៥. បង្កើត Mega Project ដែលមាន​ឈ្មោះថា “​តំបន់​ទេសចរណ៍​ពិសិដ្ឋ​”, ៦. បង្កើន​ចំនួន​តំបន់​ទេសចរណ៍ នៅ​កម្ពុជា​ឱ្យបាន​ជាច្រើន​កន្លែង​បន្ថែមទៀត និង​កែលំអរ​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់ និង​៧.​បង្កើត​បណ្ណ​សមាជិក​ទេសចរ​ណ៍​ពិសិដ្ឋ សម្រាប់អ្នកទេសចរ​ទូ​ទាំង​ពិភពលោក​ឱ្យបាន​ចំនួន ១​លាន​សន្លឹក​ក្នុង​មួយឆ្នាំ​។

​ឯកឧត្ដម ​បាន​បញ្ជាក់ថា អ្នក​ដែលមាន​សិទ្ធិ​ទទួល​បណ្ណ​នេះ នឹងមាន​សិទ្ធិ​ពិសេស​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ក្នុង​តំបន់​ទេសចរ​ណ៍​ពិសិដ្ឋ និង​ក្នុងប្រទេស​កម្ពុជា រួមទាំង​មាន​សិទ្ធិ​ពិសេស​ក្នុងការ​ស្នាក់នៅ វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​៕ ​អត្ថ​ប​ទ៖ បាន សុខ​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm