នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ដែលដឹកនាំដោយសហគ្រិន Elon Musk អាចទាញយកមកវិញនូវទិន្នន័យ ដែលបានលុបចោលដោយបុគ្គលិកវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP)។
លោក Musk បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ពួកគេបានលុបទិន្នន័យហិរញ្ញវត្ថុចំនួន ១០១៤ មេកាបៃ ដើម្បីបិទបាំងឧក្រិដ្ឋកម្មរបស់ពួកគេ ប៉ុន្តែពួកគេមិនយល់អំពីបច្ចេកវិទ្យា ដូច្នេះយើងបានយកទិន្នន័យទាំងនោះត្រឡប់មកវិញ។
សារព័ត៌មាន Washington Post បានរាយការណ៍មុននេះ ដោយដកស្រង់សម្តីប្រភពជាច្រើនថា រដ្ឋបាលសហរដ្ឋអាមេរិក បានបណ្តេញបុគ្គលិកការិយាល័យកណ្តាលរបស់វិទ្យាស្ថាននេះស្ទើរ តែទាំងស្រុង។ បុគ្គលិក USIP បានប្រាប់កាសែតនេះថា មនុស្ស ២០០-៣០០នាក់ ត្រូវបានបណ្តេញចេញ។ ពួកគេមួយចំនួន «ត្រូវបានផ្តល់នូវប្រាក់អតីតភាព និងធានារ៉ាប់រងសុខភាពមួយខែបន្ថែមទៀត ជាថ្នូរនឹងការចុះហត្ថលេខារបស់ពួកគេ ដើម្បីលះបង់សិទ្ធិរបស់ពួកគេ ក្នុងការប្តឹងផ្តល់»។
វិទ្យាស្ថានសន្តិភាព មានបុគ្គលិកសរុបប្រហែល ៦០០នាក់។ ក្រៅពីទីស្នាក់ការកណ្តាលទីក្រុងវ៉ាស៊ីនតោន វិទ្យាស្ថាននេះ ក៏មានបេសកកម្មនៅអ៊ុយក្រែន ហ្វីលីពីន និងអនុតំបន់សាហារ៉ាអាហ្វ្រិកផងដែរ។ គោលបំណងផ្លូវការរបស់វិទ្យាស្ថាន គឺជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយ និងទប់ស្កាត់ ជម្លោះ។