អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតកិច្ចការអន្តរជាតិថា សហរដ្ឋអាមេរិក មិនមានចេតនាចាកចេញពីអង្គការណាតូទេ ហើយការពិភាក្សាដ៏តឹងតែងរបស់ក្រុងវ៉ាស៊ីនតោនលើបញ្ហានេះ កំពុងត្រូវបានប្រើប្រាស់ដើម្បី «ជំរុញ»ដៃគូរបស់ ខ្លួន ។
លោកបាននិយាយថា៖«ខ្ញុំមិនគិតថារឿងនេះ នឹងកើតឡើងទេ។ ខ្ញុំគិតថា មានភាពក្លាហានមួយកម្រិត នៅក្នុងវោហាស័ព្ទ វាក្យស័ព្ទ និងវចនានុក្រមដែលប្រើដោយរដ្ឋបាល [សហរដ្ឋអាមេរិក] នាបច្ចុប្បន្ន។ ខ្ញុំគិតថានេះគឺជាពាក្យសម្តីក្នុងន័យធៀបដែលប្រើដើម្បី «ជំរុញ»ការត្រៀមលក្ខណៈរបស់អង្គការណាតូ ដែលជាការឆ្លើយតបទៅនឹងសំណួរមួយអំពីបញ្ហានេះ។
ប្រមុខការទូតរុស្ស៊ីរូបនេះ បានបន្ថែមថា ឥស្សរជនអឺរ៉ុប និងអាមេរិក បាននិងកំពុងកសាងទំនាក់ទំនងរបស់ពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍ តាមរយៈទំនាក់ទំនងជិតស្និទ្ធបំផុត នៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងមនោគមន៍វិជ្ជា។