មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ នឹង​កំណត់​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ដោះស្រាយ​បញ្ហាសមុទ្រ​នា​ទសវត្ស​រ៍​ខាងមុខ​

2021/12/01 06:22:14 pm        632

​ភ្នំពេញ៖ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​រៀ​ចំ​ធ្វើឡើង ក្រោមប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​ នៃ​សុខុមាលភាពសមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» បាន​ចាប់ផ្តើម បើក​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​។

កិច្ចប្រជុំ​នៃ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នេះ​នឹង​ប្រព្រឹត្តទៅ​ចំនួន​ ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-២ ធ្នូ ឆ្នាំ ២០២១ ហើយ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្ងៃ​ទី​មួយ​នេះ ទទួលបាន​នូវ​ផ្លែផ្កា​មួយចំនួន​លើ​ការដោះស្រាយ​បញ្ហា​សមុទ្រ​។

​នេះ​គឺជា​លើក​ទី​១ ដែល​កម្ពុជា​បាន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការ រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា លើក​ទី​៧ ចាប់​តាំងពី​ការចូល​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ នៃ​ការគ្រប់គ្រង​បរិស្ថាន សមុទ្រ​អាស៊ី​បូព៌ា (PEMSEA) កាលពី​ឆ្នាំ​១៩៩៤​។

មហាសន្និបាត​ដែលមាន​រយៈពេល ២ ថ្ងៃនេះ នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ផ្ទាល់ និង​ការចូលរួម​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​សំឡេង​និង​រូបភាព ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA ចំនួន ១១ប្រទេស ក្នុងនោះ ​រួមមាន៖ កម្ពុជា សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទី​ម័​រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមាន​អង្គការ​ដៃគូ​ជាច្រើន​ទៀត​។

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ ដែល​បាន​ប្រព្រឹត្តទៅ​នាង​ថ្ងៃទី០១ ធ្នូ នេះ មានការ​បើក កិច្ចប្រជុំ​នៃ រដ្ឋបាល​ថ្នាក់ក្រោម​ការ​ជាតិ នៃ​បណ្តា​ខេត្ត​របស់​ប្រទេស​សមាជិក PEMSEA ដែល​ក្នុង​នោះ រដ្ឋបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤​របស់​កម្ពុជា រួមមាន​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត កោះកុង និង​កែប​។

​តាម​ការ​បញ្ជាក់​ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​រួមមាន​៖

​ទី​១) ចែករំលែក​មេរៀន​ជា​បទពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការ អនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ទី​២) បង្កើត​និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង​ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែម ទៀត សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់ តាមរយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ

​និង​ទី​៣) កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា សមុទ្រ​នា​ទសវត្ស​រ៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ​មួយ​ទសវត្សរ៍ របស់​អង្គការ សហប្រជាជាតិ នៃ​វិទ្យាសាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវចម្រុះ​សកល ក្រោយ​ឆ្នាំ​២០២០ ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​។​

​ឯកឧត្ដម ​បាន​មានប្រសាសន៍ថា មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នេះ ​គឺជា​មោទកភាព​សម្រាប់ កម្ពុជា​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​ដ៏​មាន​សារៈសំខាន់​នេះ ដែល​រៀបចំឡើង​ក្នុង គោលបំណង​ពិនិត្យ​លើ​ផែនការ​ការងារ​ដែល​បានសម្រេច​អនុម័ត​កន្លងមក និង​ផែនការ​ទិសដៅ ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់ រួម​ទាំង​ការ​គិតគូរ​ពី​មូលនិធិ​ដែល​ត្រូវ​យក​មកអនុវត្ត​ដើម្បី​ការពារ​និង​អភិរក្ស សមុទ្រ​នៅ​តំបន់​អាស៊ី​បូព៌ា​។

​មុននឹង​ឈាន​ដល់​ការរៀបចំ​មហាសន្និបាត​សមុទ្រ​ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​អម​ជាច្រើន​ចាប់ តាំងពី​ខែ​មករា មកដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​រួមមាន​ការប្រជុំ​ពិភាក្សា​តុមូល សិក្ខាសាលា និង​ប្រជុំ​ក្រុមប្រឹក្សា​របស់​អង្គការ ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការងារ​និង​សមិទ្ធផល​ទាំងអស់ រួមទាំង ការធានា​សន្តិសុខ​ស្បៀង ចំណូល និង​ជីវភាព​នៃ មនុស្ស​ដែល​រស់នៅ​តំបន់ឆ្នេរ និង​ការ​ស្តារ​ឡើងវិញ នូវ​ធនធានធម្មជាតិ​នៅ​ក្នុង​សមុទ្រ​ដូចជា ផ្កាថ្ម ស្មៅ​សមុទ្រ និង​ព្រៃកោងកាង រួម​នឹង​ការគ្រប់គ្រង លើ​ការ​បំពុល​ទឹក ការប្រែប្រួល​អាកាសធាតុ និង​ភាព​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាស និង​ការរស់នៅ របស់​សហគមន៍​៕ អត្ថបទ​៖ ចេ​ន សុជាតា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm