
ភ្នំពេញ៖ មានប្រសាសន៍ក្នុងខួបលើកទី៤៣ នៃថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា អតីតយុទ្ធជនកម្ពុជាបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ក្រុមគ្រួសារ ដោយ យកជីវិតធ្វើដើមទុន តាមរយៈការប្រថុយនឹងគ្រោះថ្នាក់ជាច្រើន ដើម្បីបង្កើតកងកម្លាំងមករំដោះប្រជា ពលរដ្ឋកម្ពុជាចេញពីជ្រោះមរណៈ សេចក្ដីស្រេកឃ្លាន និងទុក្ខវេទនាជាច្រើន។
ក្នុងនាមអ្នកជំនាន់ក្រោយឯកឧត្ដម ហ៊ុន ម៉ានី ប្ដេជ្ញាចងចាំជានិច្ចនូវគុណបំណាច់របស់អតីតយុទ្ធជនកម្ពុជា ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់កម្ពុជា។
រណសិរ្ស ២ធ្នូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៨ ដើម្បីរំដោះប្រជាពលរដ្ឋកម្ពុជាចេញពីរបបវាលពិ ឃាដ ដែលកំពុងរស់នៅក្រោមការធ្វើទារុណកម្ម ការបង្អត់អាហារ ការធ្វើការងារលើសកម្លាំង និងការ យកទៅសម្លាប់ជារៀងរាល់ថ្ងៃជាដើម។ របបនេះបានបណ្ដាលឱ្យពលរដ្ឋនៅក្នុងប្រទេសកម្ពុជាជាងបី លាននាក់ត្រូវស្លាប់។ ២ ធ្នូ កាលពី៤៣ ឆ្នាំមុន មិនត្រឹមតែបានរំដោះពលរដ្ឋកម្ពុជាជាច្រើនលាននាក់ ចេញពីជ្រោះមរណៈប៉ុណ្ណោះទេ ប៉ុន្តែ ២ធ្នូក៏បាននាំឱ្យកម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនជា បន្តបន្ទាប់ផងដែរ៕ ដោយ៖ គង់ ឌិន