ទីបញ្ជាការរបស់សហរដ្ឋអាមេរិកនៅទ្វីបអាហ្រ្វិក (AFRICOM) បានរកឃើញខ្លួនឯង ស្ថិតនៅក្នុងស្ថានភាពមួយដែលតម្រូវឲ្យសម្រេចចិត្តឆ្លើយតបសំណួរភ្លាមៗ ខណៈដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ (Donald Trump) សង្ស័យពីតម្រូវការសម្រាប់មន្ទីរបញ្ចកោណ ដើម្បីរក្សាវត្តមានយោធា នៅក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមរបាយការណ៍របស់អាហ្វ្រិក។
របាយការណ៍បានឲ្យដឹងថា៖«ទីបញ្ជាការរបស់សហរដ្ឋអាមេរិកនៅអាហ្វ្រិក គឺស្ថិតនៅទីតាំងដ៏លំបាកមួយ ខណៈដែលអ្នកនយោបាយអាមេរិករូបនេះ ចោទសួរពីតម្លៃនៃអន្តរាគមន៍យោធា នៅទ្វីបអាហ្វ្រិក។ «ប្រធាន AFRICOM ឧត្តមសេនីយ៍ Michael Langley ត្រូវបានគេរំពឹងថា នឹងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈ កម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា នៅថ្ងៃព្រហស្បតិ៍ទី ០៣ ខែមេសា នៅក្នុងសវនាការលើកដំបូង នៅចំពោះមុខក្រុមអ្នកត្រួតពិនិត្យរបស់ក្រសួងការពារជាតិ និងគណៈកម្មការទទួលបន្ទុកការចំណាយផ្នែកយោធា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែមីនា ថា រដ្ឋបាលរបស់លោក ត្រាំ កំពុងពិចារណាវិធានការមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ និងផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការប្រជែងជាមួយប្រទេសចិន រួមទាំងលទ្ធភាពនៃការដាក់បញ្ចូល AFRICOM និង ទីបញ្ជាការរបស់អាមេរិកនៅអឺរ៉ុប ឲ្យទៅជាអង្គភាពតែមួយ ដែលមានទីស្នាក់ការ នៅទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់។