នគរបាលកេនយ៉ា ២នាក់ នៅក្នុងប្រទេសហៃទី បានរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមជនអន្ធពាល ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
គ្រោះថ្នាក់ចុងក្រោយនេះ ធ្វើឲ្យបញ្ជីគ្រោះថ្នាក់កើនឡើងសម្រាប់កងកម្លាំងសន្តិសុខកេនយ៉ា ពេលដែលពួកគេរងការវាយប្រហារកាន់តែញឹកញាប់ជាងមុន ។
កេនយ៉ា បានដាក់ពង្រាយកងកម្លាំងសន្តិសុខរបស់ខ្លួនជាលើកដំបូងឲ្យចូលរួមបេសកកមមគាំទ្រសន្តិសុខពហុជាតិ(MSS) កាលពីខែមិថុនា ឆ្នាំមុន ។
បេសកកម្មនេះ មានគោលបំណងស្តារឡើងវិញសន្តិសុខនៅក្នុងប្រទេសហៃទី មុនពេលរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ ២០២៦ ។
ពួកគេបានប្រឈមបញ្ហាសីលធម៌ និងភាពពុំច្បាស់លាស់ ពាក់ព័ន្ធនឹងការពង្រីងកម្លាំង ហើយបានរងគ្រោះដល់អាយុជីវិតជាលើកដំបូងកាលពីខែកុម្ភៈ ។
ករណីរងរបួសរបស់កងកម្លាំងសន្តិសុខកេនយ៉ានេះដែរ បានកើតឡើង អំឡុងពេលល្បាតតាមទម្លាប់នៅជិតទីក្រុង Port-au-Prince ដែលភាគច្រើននៃទីក្រុងមួយនេះ គ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនប្រដាប់អាវុធធន់ធ្ងន់ ។
ក្រុមមន្រ្តី ៣នាក់ ត្រូវបានគេរាយការណ៍ថា បានរងការវាយប្រហារញឹកញាប់ផងដែរ ហើយពួកគេគ្មានសម្ភារៈការពារគ្រប់គ្រាន់នោះទេ ។
អ្នកនាំពាក្យម្នាក់របស់បេសកកម្ម MSS បានបញ្ជាក់ថា កងកម្លំាងសន្តិសុខ ២នាក់ ត្រូវបានជម្លៀសទៅកាន់សាធារណរដ្ឋដូមីនីក សម្រាប់ការព្យាបាល ហើយលោកនិយាយថា គ្រោះថ្នាក់មិនអាចចៀសផុតនោះទេ សម្រាប់បេសកកម្មមួយនេះ ៕