អ្នករស់រានពីការរញ្ជួយដី ចង់ឲ្យក្រុមអាជ្ញាធរមីយ៉ាន់ម៉ាធ្វើការបន្ថែមទៀតដើម្បីជួយជនរងគ្រោះ

2025/04/02 02:25:29 am        23

អ្នករស់រានម្នាក់ពីការរញ្ជួយដីដែលបានវាយប្រហារទីក្រុងម៉ាន់ដាឡេ សហភាពមីយ៉ាន់ម៉ា និយាយថា លោកមានអារម្មណ៍ថា ត្រូវបានបោះបង់ចោលដោយក្រុមអាជ្ញាធរ ពេលដែលលោកជាប់នៅក្រោមគំនរបាក់បែកភោជនីយដ្ឋាន ហើយនិងព្យាយាមជួយសង្រ្គោះមិត្តរួមការងាររបស់លោក ។

អ្នករស់រានម្នាក់នេះដែលសុំមិនបញ្ចេញឈ្មោះ និយាយថា លោកបានរងរបួសនៅក្នុងការរញ្ជួយដី ហើយបានជាប់ខ្លួនក្រោមគំនរបាក់បែកអគារអស់រយៈពេលជាច្រើនម៉ោងជាមួយមនុស្ស ៤នាក់ផ្សេងទៀត ដែលធ្វើការនៅទីនោះ ។

លោកនិយាយថា បុគ្គលិក ៣នាក់ បានស្លាប់នៅក្នុងការរញ្ជួយដី ហើយសាកសពមនុស្សម្នាក់ក្នុងចំណោមពួកគេ បន្តជាប់នៅក្រោមគំនរបាក់បែក ។

លោកបន្តថា លោកបានជួលគ្រឿងចក្រ ដោយប្រើប្រាស់លុយខ្លួនឯង ដើម្បីបោសសម្អាតកម្ទេចកម្ទី និងស្វែងរកសាកសពមនុស្ស ។

សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា ជាទីដែលរបបសឹកបានរឹបអូសអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០២១ បានធ្វើកាន់តែស្មុគស្មាញដល់កិច្ចខិតខំជួយសង្រ្គោះ ដើម្បីទៅដល់អ្នករងរបួស និងធ្វើឲ្យពលរដ្ឋគ្មានផ្ទះសម្បែង ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេល ១សតវត្សរ៍កន្លងមកនេះ ។ 

កាសែត Wall Street Journal ដោយលើកឡើងពីប្រភពរបបសឹក បានរាយការណ៍ថា ចំនួនមនុស្សស្លាប់សរុបបានកើនឡើងដល់ ២.០៦៥នាក់ ក្នុងនោះមនុស្សជាង ៣.៩០០នាក់ បានរងរបួស និងមនុស្សយ៉ាងហោច ២៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ខណៈក្រុមប្រឆាំងរដ្ឋាភិបាលបង្រួបបង្រួមជាតិ រួមទាំងក្រុមសេសសល់ពីរដ្ឋាភិបាលដែលត្រូវបានផ្តួលរំលំកាលពីឆ្នាំ ២០២១ បានដាក់តួលេខមនុស្សស្លាប់ កើនឡើងដល់ ២.៤១៨នាក់ ។ សារព័ត៌មានរដ្ឋចិន រាយការណ៍ថា ជនជាតិចិន ៣នាក់ ស្ថិតនៅក្នុងចំណោមមនុស្សស្លាប់ ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់សរុប បានកើនឡើងដល់ ២.៧១៩នាក់ ហើយចំនួនស្លាប់នេះ អាចនឹងកើឡើងដល់លើស ៣ពាន់នាក់ ។ លោកថា មនុស្ស ៤.៥២១នាក់ បានរងរបួស និងមនុស្ស ៤៤១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm