នាយករដ្ឋមន្ត្រី៖ ហ្វាំងឡង់គ្រោងដកខ្លួនចេញពីសន្ធិសញ្ញាគ្រាប់មីន

2025/04/02 02:34:51 am        133


នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo នៅថ្ងៃអង្គារ (ទី១ ខែមេសា) នេះ បាននិយាយថា ប្រទេសរបស់លោក ដែលជាសមាជិករបស់អង្គការណាតូ (NATO) គ្រោងនឹងដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលហាមប្រាមមិនឲ្យប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ហើយក៏នឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនផងដែរ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ប្រទេសប៉ូឡូញ និងបណ្តាប្រទេសបាល់ទិក ដែលមានអេស្តូនី ឡាតវី និងលីទុយអានី បានឲ្យដឹងកាលពីខែមុនថា ពួកគេនឹងដកខ្លួនចេញពីអនុសញ្ញានេះ ដោយសារតែការគំរាមកំហែងផ្នែកយោធាពីប្រទេសជិតខាងរុស្ស៊ី។ ដោយការចាកចេញពីសន្ធិសញ្ញាឆ្នាំ១៩៩៧ នេះ ហ្វាំងឡង់ដែលមានព្រំដែនរួមយ៉ាងវែងបំផុតជាមួយរុស្ស៊ី ជាងប្រទេសសមាជិកអង្គការណាតូផ្សេងទៀតនោះ អាចចាប់ផ្តើមស្តុកគ្រាប់មីនម្តងទៀត ដើម្បីឲ្យវាមានរួចជាស្រេច ក្នុងករណីត្រូវការ។

យ៉ាងណាក្ដី លោក Orpo បាននិយាយថា មិនមានការគំរាមកំហែងខាងយោធាភ្លាមៗ ចំពោះប្រទេសរបស់លោកទេ ប៉ុន្តែថា រុស្ស៊ីបង្កការគំរាមកំហែងរយៈពេលវែងដល់ប្រទេសអឺរ៉ុបទាំងអស់។ លោកបានបញ្ជាក់ថា៖ «ការដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ានេះ នឹងផ្តល់ឲ្យយើងនូវលទ្ធភាព ដើម្បីរៀបចំត្រៀមសម្រាប់ការផ្លាស់ប្តូរ នៅក្នុងបរិយាកាសសន្តិសុខ តាមវិធីដែលមានលក្ខណៈចម្រុះជាងមុន»។

ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឹងប្រែងបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ដែលបាននាំឲ្យប៉ូឡូញ និងប្រទេសបាល់ទិក មានក្ដីបារម្ភ ដែលថា រុស្ស៊ីអាចរៀបចំបំពាក់អាវុធឡើងវិញ ហើយកំណត់គោលដៅលើប្រទេសទាំងអស់នេះជំនួសវិញ។

ជាមួយគ្នានេះ លោក Orpo បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសហ្វាំងឡង់ នឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនឲ្យឡើងដល់យ៉ាងហោចណាស់ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៩ ហើយការចំណាយនាពេលនោះ នឹងកើនឡើងប្រហែល ៣ពាន់លានអឺរ៉ូ (៣,២៤ពាន់លានដុល្លារ)៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm