សម្ដេចតេជោចែករំលែកបទពិសោធនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់រជ្ជទាយាទលុចសំបួ

2025/04/01 08:49:01 pm        127

ភ្នំពេញ ÷ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានទទួលព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ចូលជួប សម្ដែងការគួរសមក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព ព្រមទាំងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចមានការសោកស្ដាយចំពោះ ការលុបគម្រោងជំនួបរវាងរជ្ជទាយាទជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេចក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចសំបួជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីនដល់កម្ពុជា។

ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់រជ្ជទាយាទ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គ និងគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះមរណភាពរបស់បងប្រុសសម្ដេចនៅពេលនេះ ដែលបង្ហាញអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនង ជឿទុកចិត្តគ្នាទៅវិញទៅមក។ ព្រះអង្គក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ព្រះអង្គ។

សម្ដេចតេជោ បានមានប្រសាសន៍រម្លឹកអំពីជំនួបរវាងសម្ដេចជាមួយឯកឧត្តមអតីតនាយករដ្ឋមន្ត្រីលុច សំបួ Jean-Claude Juncker កាលពីឆ្នាំ២០០៦ ហើយធ្លាប់បានធ្វើការជាមួយគ្នាជាបន្តបន្ទាប់នៅពេលដែលឯកឧត្តមនាយករដ្ឋមន្ត្រី មុនក្លាយទៅជាប្រធានគណៈកម្មការអឺរ៉ុប។ សម្ដេចតេជោបន្តទៀតថាទោះបីជាប្រទេសយើងទាំងពីរមានចម្ងាយឆ្ងាយពីគ្នាក៏ដោយ ហើយយើងមានកិច្ចការងារជាមួយគ្នាជាច្រើន ទាំងទ្វេភាគី និងពហុភាគី ជាពិសេសក្នុងកិច្ចការអាស៊ាន និងក្នុងក្របខណ្ឌក្រុមគ្រួសារហ្វ្រង់កូហ្វូនី។ នៅឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្តេចសង្ឃឹមយ៉ាងខ្លាំងថា នឹងទទួលប្រតិភូជាន់ខ្ពស់លុចសំបួនាពេលនោះ។ សម្ដេចបានរម្លឹកពីបទពិសោធរបស់សម្ដេចក្នុងការធ្វើជានាយករដ្ឋមន្ត្រី រយៈពេល៣៨ឆ្នាំកន្លងមក និងបន្ថែមថា ពេលនេះសម្ដេចបានលះបង់អំណាចទៅដល់អ្នកបន្តវេន ដែលជាអ្នកមានថាមវន្តយ៉ាងខ្លាំងក្លា។

សម្ដេចបានរម្លឹកថា សម្ដេចក៏ធ្លាប់បានជួបឯកឧត្តមរដ្ឋមន្ត្រីការបរទេសលុចសំបួ ដែលពេលនោះជានា យករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែលនៅឆ្នាំ២០២២ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងសហភាពអឺ រ៉ុប និងបានលើកឡើងថា ទោះបីជាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា ក៏យើងប្រកាន់ជំហរដូចគ្នាលើកិច្ចការអន្តរជាតិមួយចំនួន ជាពិសេសកម្ពុជាជាប្រទេសតូច ហេតុនេះត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តគោ លការណ៍ច្បាប់អន្តរជាតិ។ សម្តេចក៏បានលើកអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា ការបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែន ដោយមានការសហការជាមួយជប៉ុន ការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅបណ្ដាប្រទេសមួយចំនួននៅក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានចែករំលែកបទពិសោធរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាពិសេសបទពិសោធរបស់សម្តេចជាអ្នកចរ ចាឱ្យមានបទឈប់បាញ់ និងបញ្ជាក់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសលុចសំបួ ដែលបានអមព្រះរាជដំណើរព្រះរជ្ជទាយាទ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវគោលជំហរលើបញ្ហាអ៊ុយក្រែន និងអរគុ ណចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្ដមចូលជួបនៅទីក្រុងវៀងចន្ទនាកិច្ចប្រជុំអាស៊ានកន្លងទៅនេះ និងដែលបានអនុញ្ញាតឱ្យមានការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ឯកឧត្តមមានសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិកា រ និងជំនួយរបស់ប្រទេសឯកឧត្តមដល់កម្ពុជា ជាពិសេសជំនួយដល់ការដោះមីននៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា នឹងមានប្រតិភូកម្រិតខ្ពស់លុចសំបួ មកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះព្រះរជ្ជទាយាទ និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមរំលែកទុក្ខចំ ពោះក្រុមគ្រួសារសម្ដេចនាពេលនេះ។ សម្តេចធិបតី បានបញ្ជាក់នូវក្តីរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទុកចិត្តគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
2026/06/21 02:36:45 pm        1
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
2026/06/21 02:31:35 pm        1
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
2026/06/21 02:24:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ

2026/06/21 03:09:57 pm
​សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
2026/06/21 03:02:35 pm
​អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
2026/06/21 02:36:45 pm
​រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
2026/06/21 02:31:35 pm
​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
2026/06/21 02:24:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am