តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះការចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព

2025/04/02 05:12:24 pm        360

ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ និងជាថ្ងៃបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន, តំណាងគ្រួសារសព បានផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះរាជគុណ អរព្រះគុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណរបស់គ្រួសារនៃសព។

តាមរយៈសារលិខិតថ្លែងអំណរគុណ តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសរសេរថា ក្នុងនាមក្រុមគ្រួសារសព មូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមគោរពថ្លែងអំណរព្រះរាជគុណ អរព្រះ គុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯក ឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀត ឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យនិងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណ របស់យើងខ្ញុំ នាពេលនេះ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ប្រគេន សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ

ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបង ប្អូនជិតឆ្ងាយទាំងអស់ដែលបានចូលរួមតាមរយៈការផ្ញើសាររំលែកទុក្ខក្តី តាមរយៈការចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់នាពេលកន្លងមកក្តី និងការយាង និមន្ត អញ្ជើញមកចូលរួមនៅក្នុងពិធីបញ្ចុះសពតាមប្រពៃណី ព្រះពុទ្ធសាសនានៅទីនេះផងដែរ។

សក្ខីកម្មខាងលើនេះ សបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់រាប់អានដ៏ឧត្តុង្គ ឧត្តម របស់ សម្តេចជាអម្ចាស់ សម្តេច ព្រះរាជគណៈ ព្រះថេពនុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនជិតឆ្ងាយទាំងអស់ចំពោះសព និងក្រុមគ្រួសារយើងខ្ញុំទាំងមូល ដែល ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លាទាំងនេះបានឡើយ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណ ប្រកបដោយក្តីរំភើបឥតឧបមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកទុក្ខ និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចូលរួមក្នុងពិធីបុណ្យសព។ ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះរាជកុសលបវរមហាប្រសើរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុភមង្គល និងវិបុលសុខគ្រប់ប្រការ។

ជាទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមថ្លែងអំណរព្រះរាជគុណ អរព្រះគុណ និងអរគុណ សាជាថ្មីម្តងទៀត និងសូមថ្វាយប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះ សង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនញាតិជិតឆ្ងាយទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm