ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនរយៈពេល៥ខែ សម្រេចបានជិត៤០ភាគរយហើយ

2025/04/02 05:55:06 pm        213

ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនក្នុងរយៈពេល៥ខែមកនេះ ក្រុម​ការ​ងារ​ធ្វើ​ការងារ​សាង​សង់​សម្រេចបានជិត៤០ភាគរយ ហើយនឹងបន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ ធ្វើ​យ៉ាង​ណាឲ្យសម្រេចជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដោយប្រើប្រាស់មូលនិ ធិក​សាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន របស់​ក្រុម​ការងារ​ចំពោះ កិច្ចគ្រប់គ្រងមូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោត​លើ​ការ​កសាងផ្លូវក្រវាត់ព្រំដែន ដែលហៅកាត់ថា(ក.គ.ម)បានឲ្យដឹងថា វឌ្ឍនភាព​នៃ​ដំណើរ​ការ​កសាង​ផ្លូវ​ព្រំដែននៅក្នុងរយៈពេល៥ខែ កន្លងមកនេះ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​បាន​ឈូស​ព្រៃទ​ទឹង​៥ម៉ែត្រ​បានប្រវែង១១០គីឡូម៉ែត្រ សម្រាប់រកផ្លូវ ខ្សែដំបូង ឈូសផ្លូវទទឹង២០ម៉ែត្របានប្រវែងជាងមួយម៉ឺនម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង-អូរ បន្ទាប ចំណោទភ្នំ និងធ្វើប្រឡាយបានប្រវែង១០០,៥០គីឡូម៉ែត្រ កសាងផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង៩៩,១០គីឡូម៉ែត្រ ក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង៧៥,២០គីឡូម៉ែត្រ។

«ដោយជាលទ្ធផលរួមនៃ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះគឺសម្រេចបានប្រមាណ៣៩,៩២ ភាគរយ នៃផែនការក្នុងនោះខេត្តមណ្ឌលគិរីបានប្រវែង៤៤,៩០គីឡូម៉ែត្រស្មើនឹង៤២,៤៥ភាគរយ និង ខេត្តរតនគិរីបានប្រវែង៣០,៣០ភាគរយស្មើនឹង៣៤,២៦ភាគរយ»។

បើតាមសេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងផងដែរថា ក្រុមការងារកំពុងបន្តជំរុញការងារ បោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឲ្យ បានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាពនិងភាពធន់និងអាកាសធាតុ,បន្តជំរុញល្បឿននៃការ កសាងសំណង់សិល្បការ ធ្វើយ៉ាងណាឲ្យសម្រេចបានជាស្ថាពរមុនពេលរដូវភ្លៀងធ្លាក់ជាដើម។

ជាមួយគ្នានោះដែរ ក្រុមការងារសាងសង់ ក៏បានប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការ ដែល បានគ្រោងទុក និងបន្តផ្តលព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់នូវ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាគំនិតផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះជាបន្តបន្ទាប់។

សូមបញ្ជាក់ថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននោះ បានទទួលបានថវិកាពីពីបងប្អូនសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិកក្រោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្កើតមូលនិធិនេះឡើយងនាថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤នោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm