
ភ្នំពេញ៖ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាវេលាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫ ទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួនដប់ពីរម៉ឺនដុល្លារ ក្នុងនោះ ព្រះករុណាជាម្ចាស់ ជីវិតលើត្បូង ចំនួនពីរម៉ឺនដុល្លារ សម្តេចម៉ែ ចំនួនដប់ម៉ឺនដុល្លារ ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំកម្មពិធីបុណ្យព្រះសពរបស់ព្រះអង្គ។ នេះបើតាមការចុះផ្សាយនៅក្នុង ហ្វេសប៊ុក Royal du Cambodge៕ ដោយ៖ គង់ ឌិន