ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

2021/12/02 10:26:48 am        551

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។

ខាងក្រោមនេះជាប្រសាស៍សំខាន់ៗ របស់សម្ដេចតេជោ ថ្ងៃទី០២ធ្នូ ២០២១៖

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទុនស្ថាបនាខេត្តព្រះសីហនុជាង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យខេត្តនេះ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ជាពហុបំណង

-សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសីហនុប្រើប្រាស់ទឹក ស្អាតដែលចម្រោះចេញពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់សីហនុយកទៅចិញ្ចឹមត្រី ស្រោចដំណាំបាន ដោយមិនគិតលុយនោះឡើយ ខណៈទឹកស្អាតនេះគឺបានចម្រោះចេញពីម៉ាស៊ីនទំនើបបំផុត។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា សមិទ្ធផលនានាដែលបានកើតចេញនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ ខណៈខេត្តនៅដែនសមុទ្រមួយនេះបានក្លាយជាខេត្តអភិវឌ្ឍន៍ពហុបំណង ហើយនោះ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា ការផ្តល់ជំនួយរបស់ប្រទេសមួយចំនួន(ប្រទេសលោកខាងលិច)មកកម្ពុជា គឺដើម្បីផ្តល់ឱកាសការងារដល់ជនជាតិពួកគេវិញដដែល ខណៈជំនួយមួយរយភាគរយគឺពួកគេយកទៅវិញប្រហែលជិត ៨០ភាគរយហើយនោះ។

-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំភ័យស្លន់ស្លោរខ្លាំង ខណៈមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង(Omicron) បានកំពុងផ្ទុះឡើង តែទោះជាយ៉ាងណាក្តីបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ផងដែរ ដោយកុំខ្លាចពេក និងភ័យជាដើម។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ជាថវិកា ១៣លានដុល្លារ, វ៉ាក់សាំង, និងរថយន្តទៅកាន់មិត្តឡាវ គឺដើម្បីដឹងគុណឡាវ ខណៈកម្ពុជាកំពុងជួបការលំបាកកាលពីកន្លងទៅគឺឡាវបានជួយប្រទេសកម្ពុជាយើង ដូច្នេះហើយសម្តេចមិនខ្វល់ចំពោះបុគ្គលណារិះគន់នោះទេ ដោយទង្វើ ដែលកម្ពុជាធ្វើនាពេលនេះគឺចង់បញ្ជាក់អំពីគុណធម៌តែប៉ុណ្ណោះ។

-សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា «សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» គឺជាការតំណាងឲ្យភាពគង់វង្សរបស់ប្រទេសកម្ពុជាទាំងមូល ដូចជា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព របបរាជានិយម រាជបល័ង្គរបស់ព្រះមហាក្សត្រ និងការអភិវឌ្ឍជាដើម។

-សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យសិលាមួយទៀតនៅតំបន់មួយកន្លែង នៃខេត្តព្រះសីហនុ គឺជា«សិលាបណ្តាសារ» ក្នុងគោលដៅការពារតំបន់នោះ ប្រសិនបើមានបុគ្គលណាយកដី ឬកន្លែងនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងត្រូវបណ្តាសារជាក់ជាមិនខាននោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ថែមទៀត បើទោះបីជាអត្រាឆ្លងនៅប្រទេសកម្ពុជាយើងមានការ ធ្លាក់ចុះ និងបានគុណចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយនោះ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នាពេលនេះកម្ពុជា បានសិទ្ធិផលិតថ្នាំវ៉ាក់សាំងហើយ ហើយពេលដែលកម្ពុជាផលិតបានកម្ពុជាក៏បានទទួលសិទ្ធិទិញនូវវ៉ាក់សាំងទាំងនោះផងដែរ។

-សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសថា សម្ដេចគាំទ្រកូនប្រុសឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេច ហើយការធ្វើជានាយករដ្ឋមន្ត្រីនេះ គឺធ្វើតាមការបោះឆ្នោត។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា ក៏មានទស្សនវិស័យច្បាស់លាស់បំផុតសម្រាប់កម្ពុជាដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ក្នុងចំណោមបេក្ខភាពផ្សេងៗទៀតរបស់គណបក្ស ដែលគាំទ្រដោយឪពុករបស់ខ្លួន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យឈប់និយាយពីរឿងតំបន់រាម ហើយនរណាក៏ដោយដែលចង់ទៅពិនិត្យមើលកន្លែងនោះ មិនចាំបាច់រវីរល់ទៀតទេ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm