ស្វាយរៀង៖ មេឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង លោក គង់ ធួន ក្នុងពេលដេញថ្លៃស្ថាបនាផ្លូវចំនួន ២ខ្សែ ស្ថិតនៅក្នុងឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្រោមការចូលរួមជាសាក្សីពីលោកស្រី កែវ សោភ័ណ្ឌ អភិបាលរងស្រុក បានអំពាវដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ចូលរួមធ្វើការបរិចាកដី ខាងមុខផ្ទះឲ្យបានគ្រប់ៗគ្រួសារដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមការងារ ងាយស្រួលក្នុងការស្ថាបនាផ្លូវ ខណៈដែលនៅឃុំរបស់យើងត្រូវបានរាជរដ្ឋាភិបាល បានផ្ដល់ថវិកា តាមរយះមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៥ ស្ថាបនាផ្លូវ កាត់ភូមិមួយចំនួននៅក្នុងឃុំរបស់យើង។
បន្ទាប់ពីប្រកាសលទ្ធផលបញ្ចប់ការដេញថ្លៃស្ថាបនាផ្លូវ លោកស្រី កែវ សោភណ្ឌ័ អភិបាលរងស្រុក បានណែនាំដល់អ្នកដែលទទួលបានសិទ្ធស្ថាបនាផ្លូវត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានធានាគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង ដើម្បីបញ្ចៀសការរិះគន់របស់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ខណៈដែលកន្លងមកការងារស្ថាបនាផ្លូវធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។





