ប្រមុខ​អង្គការ​សហប្រជាជាតិ​រិះគន់​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយសារ​វីរុស COVID-19 ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន

2021/12/02 04:52:23 pm        597

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវបាន​ដាក់​ដោយសារ​វីរុស ​COVID-19 ដែល​ដាក់​ប្រទេស ឬ​តំបន់​ណាមួយដាច់ដោយឡែក​គឺ "​មិន​ត្រឹមតែ​អយុត្តិធម៌ និង​ជា​ដាក់ទណ្ឌកម្មយ៉ាង​ធ្ងន់ធ្ង​រ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ​វិធានការ​ទាំងនោះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក លោក Guterres បាន​និយាយ​ថា ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃការ​ឆ្លង ខណៈ​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ដំណើរ និង​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​គឺ​ត្រូវ​សាកល្បង​អ្នក​ធ្វើ​ដំណើរ​ម្តង​ហើយ​ម្តង​ទៀត "​រួម​ជាមួយ​នឹង​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព​ដទៃ​ទៀត​។​ ​លោក Guterres បាន​និយាយ​ថា យើង​មាន​ឧបករណ៍​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​។ ចូរ​យើង​ប្រើ​ឧបករណ៍​ទាំងនោះដើម្បី​ជៀសវាង​ការ​បែបនេះ អនុញ្ញាត​ឱ្យ​ខ្ញុំ​និយាយ​ថា ​ការ​រឹតត្បិត​ការ​ធ្វើដំណើរ ដែល​ខ្ញុំ​គិតថា​ជា​ទង្វើ​មិនអាច​ទទួលយកបាន​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ហើយប្រទេស​ជាច្រើនរួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បានប្រកាស​ពី​ការបញ្ឈប់​ការធ្វើដំណើរ និង​ការ​រឹតត្បិត​ផ្សេងទៀត​នៅក្នុងតំបន់​។ ទ្វីបអាហ្វ្រិក​មាន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ទាប​បំផុត​នៅ​ទូទាំង​ពិភពលោកដោយសារ​កង្វះ​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​។​

​លោក Guterres បាន​ព្រមាន​ជា​យូរ​មកហើយ​អំពី​គ្រោះថ្នាក់​ នៃ​វិសមភាព​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក ហើយ​ថា​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ទាប​គឺជា "​មូលដ្ឋាន​បង្កាត់​ពូជ​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នានា​។ ​ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អាហ្វ្រិកលោក Moussa Faki Mahamat បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក Guterres បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​អង្គការសហប្រជាជាតិ និង​សហភាព​អាហ្វ្រិក​ថា "​ការហាម​ប្រាម​លើ​ការធ្វើដំណើរ​ទាំងនេះ​មិន​សម​ហេតុផល​ទេ។​ ​យោងតាម​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ចរបស់​អង្គការសហប្រជាជាតិ​សម្រាប់​ទ្វីបអាហ្វ្រិក ការហាម​ប្រាម​លើ​ការធ្វើដំណើរ​ដើម្បី​ព្យាយាម​បញ្ឈប់​ ការរីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី omicron គឺជា "​កំហុស​" និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សេដ្ឋកិច្ច​នៅ​ទ្វីបអាហ្វ្រិក ជាង​ការគំរាមកំហែង​ពី​វីរុស​ទៅទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm