ទីផ្សារសកល រង់ចាំទាំងក្ដីបារម្ភ ចំពោះវិធានការដំឡើងពន្ធ «ថ្ងៃរំដោះ» របស់លោក Trump

2025/04/02 10:04:01 pm        46

ទីផ្សារ នៅទូទាំងពិភពលោក មានការប្រែប្រួល កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) ខណៈដែលអ្នកវិនិយោគបានត្រៀមខ្លួន សម្រាប់ការប្រកាសពន្ធ «ថ្ងៃរំដោះ« របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសង្ឃឹមថា ពួកគេនឹងមិនរងប៉ះពាល់ដល់អាជីវកម្ម ដោយភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្ម ដែលបានបង្កបញ្ហាដល់ទីផ្សារជាច្រើនសប្តាហ៍មកហើយ។ 

លោក Trump គ្រោងនឹងបង្ហាញ «ពន្ធបដិការ» ដោយតម្រឹមកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត នៅរសៀលថ្ងៃពុធ (ទី២ ខែមេសា) នេះ ក្នុងព្រឹត្តិការណ៍មួយ នៅឯសេតវិមាន Rose Garden។ មេដឹកនាំអាមេរិករូបនេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បាននិយាយថា ការយកពន្ធ នឹងរួមបញ្ចូលប្រទេសទាំងអស់ ប៉ុន្តែព័ត៌មានលម្អិតជាក់លាក់ ផ្ដល់ឲ្យតិចតួចប៉ុណ្ណោះ។ លោកបានដាក់ពន្ធលើការនាំចូលជាច្រើនរួចហើយ លើប្រទេសចិន កាណាដា និងម៉ិកស៊ិក ហើយលោកបានត្រៀមដាក់ចេញពន្ធលើរថយន្ត នៅសប្តាហ៍នេះ។

យោងតាមរបាយការណ៍របស់សារព័ត៌មាន The Washington Post បានឲ្យដឹងថា ជំនួយការសេតវិមានបានព្រាងសំណើ ដើម្បីដំឡើងពន្ធប្រហែល ២០ភាគរយលើការនាំចូលភាគច្រើនទៅកាន់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ពន្ធបដិការលើប្រទេសដែលដាក់ពន្ធលើទំនិញអាមេរិក នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីលោក Trump ប្រកាសពីវិធានការនេះ ខណៈដែលពន្ធ ២៥ភាគរយលើការនាំចូលរថយន្ត នឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។

ភាគហ៊ុនសកល នៅតែមិននឹងនរ មុនមាននូវចំណាត់ការដែលរដ្ឋបាលរបស់លោក Trump ហៅថា «ពន្ធបដិការ» ដោយលោកមហាសេដ្ឋីទៅពីបក្សសាធារណរដ្ឋ បាននិយាយថា ចាំបាច់តម្រូវឲ្យមាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតុល្យភាពពាណិជ្ជកម្មមិនយុត្តិធម៌ជាមួយបណ្តាប្រទេស ដែលកំណត់គោលដៅលើសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក ទីផ្សារភាគហ៊ុនបានហក់ឡើងបន្តិច អំឡុងការជួញដូរ ក្នុងពេលវេលាដ៏ច្របូកច្របល់នេះ កាលពីថ្ងៃអង្គារ ខណៈដែលតម្លៃមាស បានឡើងដល់កម្រិតខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm