នាយករដ្ឋមន្រ្តី Mikhail Mishustin បាននិយាយថា ប្រទេសរុស្សី នៅរក្សាជំហរនាំមុខគេ នៅក្នុងទីផ្សារថាមពលពិភពលោក ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ។
លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖«ទោះបីជាមានទណ្ឌកម្មក៏ដោយ ប្រទេសរុស្ស៊ី នៅតែរក្សាតំណែងឈានមុខគេ នៅក្នុងទីផ្សារធនធានថាមពលពិភពលោក។ យើងកំពុងពង្រីកផ្លូវដឹកជញ្ជូនយ៉ាងសកម្ម ជាចម្បងក្នុងទិសដៅនៃប្រទេសជាមិត្ត និងការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធសមស្រប»។
លោក Mishustin បានកត់សម្គាល់ថា តម្រូវការថាមពលក្នុងស្រុករបស់រុស្ស៊ី ត្រូវបានគាំទ្រគួរឲ្យជឿទុកចិត្ត។ លោកនាយករដ្ឋមន្ត្រី បានបន្ថែម នៅពេលថ្លែងនៅក្នុងកិច្ចប្រជុំអំពីយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រេង និងធ្យូងថ្ម នៅឆ្នាំ ២០៥០ថា៖«យើងគាំទ្រតម្រូវការផ្ទាល់ខ្លួនរបស់យើង ជាប់ជានិច្ច»។
លោក Mishustin បានសង្កត់ធ្ងន់ថា គម្រោងជាតិថ្មីនៃបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ត្រូវបានដាក់ឲ្យ ដំណើរការ ដើម្បីពង្រឹងអធិបតេយ្យភាពផ្នែកបច្ចេកវិទ្យា។