នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងប្រធានាធិបតីស៊ីរី សង្កត់ធ្ងន់លើ «សករាជថ្មី »នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ

2025/04/02 10:57:53 pm        40

ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក Ahmad Al-Sharaa បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចាប់ផ្តើមសករាជថ្មី ក្នុងទំនាក់ទំនងរបស់ប្រទេសលោក ជាមួយនឹងប្រទេសអ៊ីរ៉ាក់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយលោកនាយករដ្ឋមន្ត្រី ម៉ូហាម៉េដ សៀ អាល់ស៊ូដានី( Mohammed Shia Al-Sudani)។

មេដឹកនាំទាំងពីរ បាននិយាយកាលពីថ្ងៃអង្គារ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Eid Al-Fitr ដែលជាថ្ងៃបញ្ចប់នៃខែតមអាហារបុណ្យរ៉ាម៉ាដាន។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី រាយការណ៍ថា លោកទាំងពីរ បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងស៊ីរី និងអ៊ីរ៉ាក់ ខណៈពេលដែលរក្សាទំនាក់ទំនងសេដ្ឋកិច្ច។

សារព័ត៌មាន SANA បានបន្ថែមថា លោក Al-Sharaa និង លោក អាល់ស៊ូដានី បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីចាប់ផ្តើមដំណាក់កាលថ្មី នៅក្នុងទំនាក់ទំនងរបស់ប្រទេសរបស់ពួកគេ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលអនាគត ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងទប់ស្កាត់ភាពតានតឹង។

កិច្ចពិភាក្សាក៏បានផ្តោតទៅលើការពង្រឹងសន្តិសុខតាមព្រំដែន កិច្ចសហប្រតិបត្តិការប្រឆាំងការរត់ពន្ធគ្រឿងញៀន និងការសម្របសម្រួល ដើម្បីរក្សាស្ថិរភាព។

ប្រទេសអ៊ីរ៉ាក់ បានស្វាគមន៍ចំពោះការបង្កើតរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ក្នុងសប្តាហ៍នេះ ដោយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសជិត    ខាង។ 

ទីភ្នាក់ងារសារព័ត៌មាន SANA បានបញ្ជាក់ថា លោក Al-Sharaa បានសង្កត់ធ្ងន់លើការគោរពរបស់ខ្លួន ចំពោះអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់ ដោយសន្យាថា នឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងបាកដាដ ឡើយ។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm