អាល់ហ្សេរី បាញ់ទម្លាក់យានដ្រូន នៅជិតព្រំដែនជាមួយម៉ាលី ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ កាន់តែក្តៅឡើង

2025/04/02 11:52:48 pm        108

ប្រទេសអាល់ហ្សេរី បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់យានដ្រូនយោធាមួយគ្រឿង នៅជិតព្រំដែនរបស់ប្រទេសនេះ ជាមួយប្រទេសម៉ាលី នៅក្នុងឧប្បត្តិហេតុដំបូង ក្នុងអំឡុងពេលភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរដែលគ្រប់គ្រងផ្នែកដ៏ធំនៃតំបន់សាហារ៉ា។

កងទ័ពរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានដ្រូនឈ្លបយកការណ៍ប្រដាប់អាវុធ បានចូលដែនអាកាសអាល់ហ្សេរី កាលពីថ្ងៃចន្ទ នៅជិតទីក្រុង Tin Zaouatine ដែលនៅ ជាប់ព្រំដែន និងជាបន្ទាយរឹងមាំសម្រាប់ក្រុមបំបែកខ្លួន Tuareg ដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់ម៉ាលី។ កងទ័ពរបស់ប្រទេសម៉ាលី បានទទួលស្គាល់ថា យានដ្រូនរបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅក្នុងតំបន់នេះ ប៉ុន្តែមិនបានបញ្ជាក់ថា តើវាត្រូវបានបាញ់ទម្លាក់ដោយអាល់ហ្សេរី ឬយ៉ាងណានោះទេ។

លោក Rida Lyammouri អ្នកជំនាញម្នាក់នៅមជ្ឈមណ្ឌលគោលនយោបាយសម្រាប់ New South ដែលមានមូលដ្ឋាន នៅប្រទេសម៉ារ៉ុក បាននិយាយថា ការបាញ់ទម្លាក់យានដ្រូន គឺជាជាងការចេញការព្រមាន បានបង្ហាញពីកំហឹង ដែលកំពុងកើនឡើង។

លោកបាននិយាយថា៖«នេះ បញ្ជាក់ពីភាពតានតឹងដ៏ធ្ងន់ធ្ងររវាងប្រទេស និងឆន្ទៈ និងការអត់ឱនកម្រិតសូន្យដោយ ដោយអាល់ហ្សេរី ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាស និងទឹកដីរបស់ខ្លួនដោយកងកម្លាំងម៉ាលី។

ឧបទ្ទវហេតុនេះ កើតឡើង នៅពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសអាល់ហ្សេរី និងប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន រួមទាំងប្រទេសម៉ាលីផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm