ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា ទាហានកូរ៉េខាងជើងជាង ៥.០០០នាក់ បានស្លាប់ និងរងរបួស ខណៈពេលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ជួរមុខ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។
គិតត្រឹមខែមុន ប្រហែលមួយភាគបីនៃចំនួនអ្នកស្លាប់ និងរបួសសរុប ត្រូវបានសម្លាប់ នៅអំឡុងពេលកំពុងធ្វើប្រតិបត្តិការ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នព័ត៌មានចារកម្ម ដែលបានបង្ហោះនៅលើគណនី X របស់ក្រសួងនេះ កាលពីថ្ងៃសុក្រ។
តួលេខអ្នកស្លាប់និងរបួស មានចំនួនជិតពាក់កណ្តាលនៃចំនួនទាហានដំបូងចំនួន ១១.000នាក់ ដែលកូរ៉េខាងជើង បានបញ្ជូនទៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់សង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។
ក្រសួងបានកត់សម្គាល់ឃើញថា កងកម្លាំងកូរ៉េខាងជើង និងរុស្ស៊ី បានបង្កើនទឹកដីនៅតំបន់ Kursk ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបន្ថែមថា ប្រតិបត្តិការរបស់កូរ៉េខាងជើង ត្រូវបានកំណត់ឲ្យនៅក្នុងតំបន់ ហើយការសម្រេចចិត្តណាមួយ ដើម្បីដាក់ពង្រាយទៅកាន់ទឹកដីអ៊ុយក្រែន នឹងតម្រូវ្យមានការចុះហត្ថលេខាពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។